ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ស្មាច់​ក្នុង​ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ​កើតឡើង​ពេញបន្ទុក​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​

អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ស្មាច់​ក្នុង​ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ​កើតឡើង​ពេញបន្ទុក​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ទាល់តែ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​ឈ្មួញ អ្នកមាន​លុយ​អ្នកមានអំណាច អាច​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ស្មាច់ នៅ​តំបន់​ដង​ពែ​ង ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ តាម​អំពើ​ចិត្ត​។

​ក្នុង​នោះ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែ​ង ក៏​ដូចជា​មេឃុំ​កណ្តោល​និង​លោក ហាក់ ឡេង អភិបាលស្រុកបុ​ទុម​សាគរ មិន​អាច​ឆ្លើយ​យករួចខ្លួន​បានឡើយ​។ ដោយហេតុ​ថា ត្រឹម​រយៈពេល​២​ខែ សោះ​ដីព្រៃ​ស្មាច់​ច្រើន​រយ​ហិកតា​ក្នុង​ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង ត្រូវ​អ្នក​មាន​លុយ​អ្នក​មាន​អំណាច​ទន្ទ្រាន​កាន់កាប់​យ៉ាង​រលូន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រលាន និង​ភូមិ​តាំ​កន ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង បានឲ្យដឹងថា ក្រុម​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ស្មាច់​រាប់​រយ​ហិកតា​នៅ​ចំណុច​ដង​ពែ​ង នៅតែ​គេចផុត​ពី​វិធានការ​ផ្លូវច្បាប់​។ ក្រុម​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង ក្នុងស្រុក​បុ​ទុម​សាគរ មិនទាន់​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​កោះកុង និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ចាត់វិធានការ​នៅឡើយ​ទេ​។

​ប្រការ​នេះ​ហើយ​ទើប​អ្នកមាន​លុយ​អ្នកមាន​អំណាច​ពី​រាជធានី​ភ្នំពេញ អាច​ទៅ​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ស្មាច់​ប្រមាណ​៣០០​ហិកតា ទៅ​៥០០​ហិកតា នៅក្នុង​ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង យ៉ាង​ស្រួល​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មេឃុំ​កណ្តោល និង​លោក ហាក់ ឡេង អភិបាលស្រុកបុ​ទុម​សាគរ ទេ​នោះ​គឺ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ស្មាច់ នៅ​តំបន់​ដង​ពែ​ង មិនអាច​កើត​ឡើង​បានទេ​។

​ក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ស្មាច់ យ៉ាង​មហន្តរាយ​នៅ​ឃុំ​កណ្តោល ត្រូវបាន​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ឃុំ​ថ្នាក់ស្រុក ស្គាល់​អត្តសញ្ញាណ​យ៉ាងច្បាស់​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បែរជា​មិន​ហ៊ាន​ចាត់ការ​ពួកគេ​ឡើយ​។ ដូច្នេះ​លោក​ស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​រយៈពេល​២​ខែ​កន្លងទៅ​នេះ​ដី​ព្រៃ​ស្មាច់​ប្រមាណ​៣០០ ទៅ​៥០០​ហិកតា ត្រូវបាន​វិនាស​អស់​ទៅហើយ ។ បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888