ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

សមត្ថកិច្ច​មិន​តិច​ជា​១០​ស្ថាប័ន នៅ​ច្រក​ចន្ទ​មូល បន្ត​បិទ​បា​រ៉ា​ស់​ដើម្បី​គាប​យក​លុយ​ពី​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​?

សមត្ថកិច្ច​មិន​តិច​ជា​១០​ស្ថាប័ន នៅ​ច្រក​ចន្ទ​មូល បន្ត​បិទ​បា​រ៉ា​ស់​ដើម្បី​គាប​យក​លុយ​ពី​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​?

ប្រភព​ពី​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​បានឲ្យដឹងថា សមត្ថេកិច្ច​ដែល​គាប​យក​លុយ​ពី​ពួកគាត់​មាន​ដូចជា មន្ត្រី​សាខា​គយ​ខេត្ត​ត្បូងឃ្មុំ មន្ត្រី​គយ​ចល័ត មន្ត្រី​គយ​ប្រចាំ​ច្រក នាយ​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ច្រក​និង​ប្រធាន​ស្នាក់ការ​ច្រក​ចន្ទ​មូល ផងដែរ​។

​ប្រការ​នេះ​បាន​ធ្វើឲ្យ​អាជីវករ​ដឹកជញ្ជូន​កសិផល​ទៅ​ស្រុក​យួន​តាម​ច្រក​ចន្ទ​មូល ក៏ដូចជា​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​អុស​ដើម​កៅស៊ូ​ចេញ​ទៅ​ស្រុក​យួន​នៅសល់​កម្រៃ​តិចតួច​បំផុត​។​

​ផ្ទុយទៅវិញ មន្ត្រី​គយ​និង​សមត្ថកិច្ច​នៅ​ច្រក​ចន្ទ​មូល ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

​ប្រភព​ព័ត៌មាន​ពី​អាជីវករ​ដឹកជញ្ជូន​កសិផល​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ចន្ទ​មូល ឃុំ​កំពាន់ ស្រុក​មេមត់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ដឹកអុស​ដើម​កៅស៊ូ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​នេះ​បាន​លាតត្រដាង​ជា​បន្តបន្ទាប់​នូវ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ជា​ច្រើន​ស្ថាប័ន​។

​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា សមត្ថកិច្ច​មិន​តិច​ជាង​១០​ស្ថាប័ន បាន​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​បង់ប្រាក់​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ ។ ហេតុនេះទើ​មមាន​សេចក្តីអំពាវនា​វ​ឲ្យ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅ​ច្រក​ចន្ទ​មូល កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយរ​លួ​ន​។

​តាម​ប្រភព​មន្ត្រី​នៅ​ច្រក​ចន្ទ​មូល​មួយចំនួន​បានឲ្យដឹងថា នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ចន្ទ​មូល មាន​សិទ្ធិ​អំណាច​ធំធេង​ជាងគេ​ក្នុង​ការបិទ​បា​រ៉ា​ស់​ដើម្បី​គាប​យកលុយ​ពី​អាជីវករ​និង​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​កសិផល​និង​ដឹកជញ្ជូន​អុស​ចេញ​ទៅ​ស្រុក​យួន​។ ដូច្នេះ​លោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​គួរ​បណ្តោយ​ឲ្យ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​ច្រក​ចន្ទ​មូល រួមដៃគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​តទៅ​ទៀត​ឡើយ​។ ដោយហេតុ​ថា រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​មិន​តិច​ជា​១០​ស្ថាប័ន នៅ​ច្រក​ចន្ទ​មូល បន្ត​បិទ​បា​រ៉ា​ស់​ដើម្បី​គាប​យក​លុយ​ពី​អាជីវករ​និង​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​។​បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888