ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ចាប ច័ន្ទ​វិទ្យា អភិបាល​ស្រុក​លើកដែក បញ្ចា​ឲ្យ​មន្ត្រី​សុរិយោដី 4 នាក់ ចុះ​វាស់វែង​ដី​បឹង​របស់​រដ្ឋ​ប្រឆាំង និង​បទបញ្ជា​អភិបាលខេត្ត​កណ្តាល​

លោក ចាប ច័ន្ទ​វិទ្យា អភិបាល​ស្រុក​លើកដែក បញ្ចា​ឲ្យ​មន្ត្រី​សុរិយោដី 4 នាក់ ចុះ​វាស់វែង​ដី​បឹង​របស់​រដ្ឋ​ប្រឆាំង និង​បទបញ្ជា​អភិបាលខេត្ត​កណ្តាល​

កណ្តាល​៖ ប្រភព​ពី​ប្រជាពលរដ្ឋ​ថា​កាលពី​ថ្ងៃ​ទី​21​ខែ​មិថុនា​ឆ្នាំ​2021 លោក​អភិបាល​ស្រុក​លើក​ដែក​បាន​បញ្ចារ​ឲ្យ​​មន្ត្រី​សុរិយោដី​ក្រោម​ឪ​វាទ​លោក​ក្នុង​ស្រុក​លើក​ដែក​ចំនួន​៤​នាក់​ចុះ​វាស់វែង​ដី​បឹង​របស់​រដ្ឋ ដឹកនាំ​ដោយ លោក ណ​យ ភ័​ណ្ឌ អនុប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​លើកដែក និង​ក្រុម​ឈ្មួញ​រកស៊ី​ដី​ជាច្រើន​ឆ្នាំ​មក​ហើយ​ឈ្មួញ​អ្នកមាន​លុយ​មួយ​ក្រុម​បាន​អមដំណើរ​ទៅ​ជាមួយ​មន្ត្រី​សូរិយោដី ដើម្បី​ធ្វើ​សកម្មភាព​ចុះ​វាស់ វែង​ដី​ពេញ​ផ្ទៃ​បឹង​និង​បាញ់​GPS លើ​ដី​បឹង អតីត​ឡូត៍​នេសាទ លេខ​៥ និង​លេខ​៦ ចំណុច​អន្លង់​កន្ធរ ស្ថិតក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​និយាយឲ​ដឹង​ថា​មួយ​រយៈពេល​ដ៏​ខ្លី​នេះ​ លោក ចាប ច័ន្ទ​វិទ្យា​ចាប់​តាំង​មក​កាន់​តំណែង​ជា អភិបាល​ស្រុក​លើកដែក​មួយ​រយៈពេល​សោះ លោក​អភិបាល​មាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​លឿន​ដូច​ខ្យល់ព្យុះ​ដូចជា​មាន​ឡាន​សេរី​ទំនើបៗ​ជាច្រើន​គ្រឿន​និង​មាន​ផ្ទះ​ស្កឹមស្កៃ​តែមួយ​ព​ព្រិកភ្នែក​សោះ​នេះ​ជា​ចំងល់​របស់​ប្រជាពលរដ្ឋ​តើ​បាន​លុយ​មក​ពី​ណា​?​។​ ​ពិត​ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ ទើប​មន្ត្រី​សុរិយោដី​៤​នាក់​ខាងលើ​ហ៊ាន​ចុះ​ទៅ​វាស់វែង​ដី​បឹង​ដែល​ជា​សម្បត្តិ​រដ្ឋ​មិនដឹង​យក​ទៅ​ណារឺ​ដើម្បី​លក់​ឲ​ឈ្មួញ​។​

គួរ​រម្លឹក​ផងដែរ​ថា កន្លងមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​ណែនាំ​អភិបាល​ស្រុក​ទាំងអស់​ក្នុង​ខេត្ត​កណ្តាល ជាពិសេស អភិបាលស្រុកលេី​កដែ​ក មិន​ត្រូវឲ្យមាន​ការរំលោភ​ដី​សាធារណៈ​របស់​រដ្ឋ​ឡើយ ហេតុ​អ្វី​ទើប​មាន​សកម្មភាព​ចុះ​វាស់ដី​បឹង​របស់​រដ្ឋ​បែបនេះ​។​

សូមបញ្ជាក់​ថា ដី​បឹង​ចំណុច​អតីត​ឡូត៍​នេសាទ​លេខ​៥ និង​លេខ​៦​ស្ទួន ដែល​ស្ថិត​ក្នុង​ស្រុក​លើកដែក​នេះ មាន​ឈ្នួញ​ជា​ច្រើន​ក្រុម​បាន​ឈ្លោះ​ដណ្តើម​គ្នា ព្រោះ​ដី​នេះ​មាន​តំលៃ​ខ្ពស់​។​

មហាជន​សូម​ស្នើ​ដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​កុំឲ្យ​មាន​មន្ត្រី​គ្រាប់ល្ពៅ​ដែល​បាន​ឃុបឃិត​គ្នា​ជា​ប្រពន្ធ័​រំលោភ​យក​ដី​បឹង​ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​យក​លក់​ធ្វើ​មាន​ធ្វើ​បាន​ដែល​សម្បត្តិ​រដ្ឋ​ទុកឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ត្រី​ដើម្បី​ចិញ្ចឹម​ជីវភាព​រាល់ថ្ងៃ​។​

​កាល​លពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្តាល លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​លោក​ស្នងការរង លោកនាយ​ការិយាល័យ​ពាក់ព័ន្ធ ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លិខិត​បង្គាប់ការ​លេខ ០៣៩ លប​ក របស់​រដ្ឋបាល​ខេត្ត​កណ្តាល ស្តី​ពី​ការចាត់តាំង​មន្ត្រី​ឱ្យ​ចុះ​បំពេញបេសកកម្ម ដើម្បី​ចាប់​ឃាត់ បញ្ឈប់​ការ​ឈូសឆាយ​ប្តូរ​សណ្ឋាន​ដី ចំពោះ​ដី​កំពុង​មាន​វិវាទ និង​ពុំ​មាន​ការអនុញ្ញាត ស្ថិតនៅ​ស្រុក​កោះធំ ស្រុក​លើកដែក និង​ស្រុក​ស្អាង ខេត្ត​កណ្តាល ក្រោម​អធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​។​បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888