បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបបានចោទសួរថា តើលោក ភា មានអ្នកណានៅពីក្រោយខ្នងបានជាហ៊ានដឹកនាំប្រជាពលរដ្ឋមួយចំនួនធំធ្វើអោយញៀនល្បែងភ្លេចអស់ប្រពន្ធកូនកើតអំពើហិង្សានៅក្នុងគ្រួសារ នឹងកើតឡើងចោរលួចចោរប្លន់ចោរកម្មគ្រប់បែបយ៉ាង អ្វីដែលសំខាន់ជាងគេ គឺមេល្បែងស៊ីសងដែលមានឈ្មោះ ភា ខាងលើ នៅតែដំណើរការបានជារៀងរហូតប្រឆាំងនឹងបំរាមប្រមុខរាជដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បានដាក់ចេញ 3 កុំ 3 ការពារ ។ ចំណែកលោកអធិការក្រុងសៀមរាប ដែលទើបនឹងឡើងមកកាន់តំណែងថ្មីៗនេះ មិនហ៊ានបង្ក្រាបមេក្លោងនឹងស្ដេចល្បែងស៊ីសងនេះទេ ។
បងប្អូនប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការដែលរស់នៅក្នុងខេត្តសៀមរាបមានការហួសចិត្តនឹងស្ដេចល្បែងស៊ីសងដែលមានឈ្មោះភា ប្រចាំខេត្តសៀមរាប ជាយូរឆ្នាំមក ហើយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេបានត្រូវថ្នាំពុលរបស់ស្ដេចល្បែងរូបនេះអស់ហើយ បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ពីទីតាំងដែលលេងអាប៉ោង បៀ ហើយស៊ីសងរាប់ពាន់រាប់ម៉ឺនដុល្លារនេះ គឺលេងនៅលើផ្ទះលោកភា ដែលជាស្ដេចល្បែងតែម្ដង អ្វីដែលសំខាន់សៀមរាបកំពុងតែផ្ទុះកូវីតជាបន្តបន្ទាប់ រីឯលោកភាកំពុងតែប្រឆាំងនិងបំរាមរបស់ក្រសួងសុខាភិបាល ។
ស្ដេចល្បែងស៊ីសងចាក់ខេត្តសៀមរាប តើ ឯកឧត្តម ទា សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបានជ្រាបពីព័ត៌មានខាងលើនេះដែរទាន ។
បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការបានប្រាប់អ្នកសារពត៌មានយើងអោយបានដឹងថាស្ដេចល្បែងរូបនេះបើគ្មានឈ្មោះភាទេ អ្នកណាបើកលេងល្បែងស៊ីសង នៅក្នុងខេត្តសៀមរាបគ្រប់ប្រភេទ ក៏មិនបានសុខសាន្តដែរ បានន័យថាឈ្មោះ ភា ដែលជាឧកញ៉ាល្បែងចេះគាប់គួរចេះ តើសេដ្ឋកិច្ចឲ្យសមត្ថកិច្ច និងអាជ្ញាធរដែនដីនៅក្នុងខេត្តសៀមរាបបានយ៉ាងរលូន ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតឡើងនៅលើទឹកដីខេត្តសៀមរាប គឺរបស់លោក ភា ទាំងអស់ ចំណុចនេះ បានបញ្ជាក់ថា បើគ្មានឈ្មោះភា អ្នកណាក៏លេងមិនបានសុខដែរ ពាក់ព័ន្ធនឹងភូមិឃុំមានសុវត្ថិភាព គឺលោកអធិការក្រុងសៀមរាបមិនដែលខ្វល់ប៉ុន្មានទេ សំខាន់លុយៗគឺចប់ហើយ ។ បឋម