ខេត្តត្បូងឃ្មុំ ៖ ប្រភពស្និទ្ធនឹងលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន បានឲ្យដឹង ថា ឈ្មួញធំៗដែលដឹកជញ្ជូនអុស ដឹកជញ្ជូនធ្យូង និងដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន សុទ្ធតែត្រូវបង់លុយតាមការកំណត់របស់លោក នូ និច និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ក្នុងនោះឈ្មួញឈ្មោះ ថៃ គា បានរកស៊ីដឹកជញ្ជូនធ្យូងផ្តាច់មុខពីឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ ចេញទៅស្រុកយួនតាមច្រកដូនរ័ត្ន យ៉ាងពេញបន្ទុក។
បើគ្មានការសម្របសម្រួលពីសំណាក់លោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន ទេនោះគឺឈ្មួញឈ្មោះ ថៃ គា មិនអាចដំណើរការអាជីវកម្មរបស់ខ្លួនបានរលូនឡើយ។
ប្រភពពីមន្ត្រីនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោកវរសេនីយ៍ត្រី នូ និច នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនច្រកដូនរ័ត្ន នៅតែប្រើតួនាទីរបស់ខ្លួនប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនផលនិងអនុផលព្រៃឈើទៅស្រុកយួនតាមអំពើចិត្តរបស់ខ្លួន។ សូម្បីតែក្រុមអាជីវករ និងប្រជាពលរដ្ឋដឹកជញ្ជូនកសិផលទៅស្រុកយួន ក៏ជាប្រភពចំណូល ដ៏សំខាន់របស់លោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន ផងដែរ។ ហេតុនេះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ គួរពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីកុំឲ្យលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀត។
តាមការបញ្ជាក់ពីមន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្តបានឲ្យដឹងថា ឈ្មួញឈ្មោះ ថៃ គា គឺជាអ្នកម៉ៅការផ្តាច់មុខក្នុងរឿងរត់ការបើកផ្លូវឲ្យឈ្មួញផ្សេងៗទៀតដឹកជញ្ជូនផលនិងអនុ ផលព្រៃឈើចេញទៅស្រុកយួនតាមច្រកដូនរ័ត្ត ផងដែរ។
ប្រភពបានឲ្យដឹងទៀតថា រវាងលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន និងឈ្មួញឈ្មោះ ថៃ គា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយឈ្មួញម្នាក់នេះជាប្រភពចំណូលដ៏សំខាន់របស់លោក នូ និច តែម្តង។ ដូច្នេះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តែត បណ្តោយតទៅទៀតទេព្រោះបច្ចុប្បន្នលោក នូ និច នាយប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកដូនរ័ត្ន បើកដៃឲ្យឈ្មួញឈ្មោះ ថៃ គា និងឈ្មួញដទៃទៀតដឹកជញ្ជូនធ្យូងនិងផល អនុផលព្រៃឈើទៅស្រុកយួនយ៉ាងពេញបន្ទុក ។ មានត