ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អំពើពុករលួយ​របស់​លោក ឃុន ប៊ុន​ហូ ជ្រួតជ្រាប​ដល់​មេៗ​នៅ​ខាងលើ​ហើយ​

អំពើពុករលួយ​របស់​លោក ឃុន ប៊ុន​ហូ ជ្រួតជ្រាប​ដល់​មេៗ​នៅ​ខាងលើ​ហើយ​

ថ្មីៗ​នេះ​រឿងអាស្រូវ​និង​អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ត្រូវ​បាន​ជ្រួតជ្រាប​ដល់​មេៗ​នៅ​ខាងលើ​ហើយ ក្រោយពេល​បណ្តាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​។ ដូច្នេះ​ទោះបី​លោក ឃុន ប៊ុន​ហូ មិន​អាច​បិទ​បាំង​ទង្វើ​របស់​ខ្លួន​បាន​ឡើយ ព្រោះ​របាយការណ៍​ប្រមាណ​៣០​ទំព័រ ជុំវិញ​អំពើពុករលួយ​និង​រឿងអាស្រូវ​របស់​លោក ឃុន ប៊ុន​ហូ ត្រូវបាន​បណ្តាញ​ព័ត៌មាន​នានា​ដកស្រង់​យកមក​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រំពឹងទុក​ថា ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ចាត់ការ​ទៅលើ​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ជាមិនខាន​។

​បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ មួយចំនួន​បានឲ្យដឹងថា ការដែល​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ផងដែរ​។ ប្រសិនបើ​គ្មាន​លោក ហង្ស ថុល ជា​បង្អែក​ទេនោះ​គឺ​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រមូល​លុយ​តាម​អំពើ​ចិត្ត​ឡើយ​។

​ឥឡូវនេះ​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ហើយ​លោក ហង្ស ថុល ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បណ្តោយ​ឲ្យ​លោក ឃុន ប៊ុន​ហូ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​យ៉ាង​ងងើល​។​

​បើ​តាម​របាយការណ៍​ប្រមាណ​៣០​ទំព័រ ដែល​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ធំ បញ្ជូន​ទៅ​ថ្នាក់លើ​គឺ​បាន​លាតត្រដាង​យ៉ាង​ច្បាស់ក្រឡែត​របស់លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ តែម្តង​។

​ក្នុងនោះ​ករណី​លោក ឃុន ប៊ុន​ហូ ចាត់តាំង​កម្លាំង​របស់​ខ្លួន​ឲ្យ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ និង​ប្រមូល​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦២ ចូល​ខេត្តកំពង់ធំ ក៏​ត្រូវ​បាន​លាតត្រដាង​ផងដែរ​។ មានន័យ​ថា អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ និង​បក្ខពួក​គឺជា​រឿង​មិន​អាច​បិទ​បាំង​បានឡើយ​។

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​អត្តសញ្ញាណ​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​ជា​បក្ខពួក​របស់​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក៏​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ផងដែរ​។

​ជាពិសេស​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ មិន​អាច​គេចវេះ​ពី​ការទទួលខុសត្រូវ​បាន​ឡើយ ព្រោះ​លោក ហង្ស ថុល ជា​អ្នក​បើកដៃ​ឲ្យ​លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​តាម​លំដាប់លំដោយ​។

​ហេតុ​នេះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​គួរ​ទុក​ឲ្យ​មន្ត្រី​អាវុធហត្ថ​ដូចជា​លោក ហង្ស ថុល និង​លោក ឃុន ប៊ុន​ហូ សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ និង​បក្ខពួក​និយម​យ៉ាង​ពេញបន្ទុក​តទៅទៀត​ទេ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888