ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​

លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​

ប្រភព​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បានឲ្យដឹង​ទៀតថា អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ប្រភេទ​ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​ពី​ច្រក​ព្រំដែន​ខ្មែរ​-​សៀម ត្រូវបាន​លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង គាប​យក​លុយ​តាម​អំពើ​ចិត្ត​។

ប្រភព​ស្និទ្ធ​នឹង​លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្ត​កំពង់ឆ្នាំង ក៏​ជា​ប្រភព​ចំណូល​របស់​លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង ផងដែរ​។ ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បណ្តោយ​ឲ្យ​លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​គយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​អង្គភាព​សាខាគយ​ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង កំពុង​យក​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាល​នៅ​ធ្វើ​ជា​មេ​គយ​ខេត្ត​រតនគិរី មក​អនុវត្តន៍​ក្នុង​ខេត្ត​កំពង់ឆ្នាំង យ៉ាង​ត្រជាក់ចិត្ត​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង មិន​ញញើត​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង​ព្រោះ​លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង ល្បី​ខាង​ពុករលួយ​ពេញបន្ទុក​តាំងពី​នៅ​ធ្វើ​ជា​មេ​គយ​ខេត្ត​រតនគិរី​។

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ព្រំដែន​ខ្មែរ​-​សៀម នៃ​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ខេត្ត​កំពង់ឆ្នាំង ចូល​មក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង នោះដែរ​។ ចំណែក​ឈ្មួញ​ធំៗ​ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្ត​កំពង់ឆ្នាំង ចូល​ទៅ​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ជួប ចំរើន ប្រធាន​សាខាគយ​ខេត្ត​កំពង់ឆ្នាំង និង​បក្ខពួក​។

​ជាក់ស្តែង​ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង រហូតមកដល់​ពេលនេះ​លោក ជួប ចំរើន មិន​ដែល​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​នោះ​ទេ​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888