លោក ហោង ម៉េងគី ជាម្ចាស់ឃ្លាំងមួយកន្លែងស្ថិតនៅភូមិស្ទឹងខ្លូតឃុំព្រែកខ្សាយខស្រុកពាមរក៏ខេត្តព្រៃវែងកំពុងតែសាងសង់ដោយមានច្បាប់អនុញ្ញាតការសាងសង់ឃ្លាំងនេះបើតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងបានដឹងថាម្ចាស់ឃ្លាំងមានការឃុបឃិតគ្នាពីសំណាក់អភិបាលខេត្តរង មួយរូបនិងអនុប្រធានមន្ទីរសូយោដីខេត្តព្រៃវែងការសាងសង់ឃ្លាំងនេះដោយរលូនបានជិត៦០ភាគរយហើយ ។
អ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកផាន់នីប្រធានភូមិបាលស្រុកពាងរ៏កលោកផាន្នីបានឆ្លើយប្រាប់អ្នកសារព័ត៌មានថា
ឃ្លាំងនេះសាងសង់អត់ទាន់មានច្បាប់អនុញ្ញាតសាងសង់នៅឡើយទេហើយលោកផាន្នីបានឆ្លើយបំភ្លឺប្រាប់អ្នកសារព័ត៌មានបន្តទៀតថាដោយមានការសម្របសម្រួលពីលោកសុខ ហួរជាអនុប្រធានមន្ទីរសូរិយោដីខេត្តព្រៃវែងក៏ប៉ុន្តែចំណែកលោកស្រីអភិបាលស្រុកពាមរក៍បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងថា ឃ្លាំងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយក៏មានប្លង់ពីភូមិបាលដែរ ក៏ប៉ុន្តែអ្នកសារព័ត៌មានយើងសុំការអនុញ្ញាតពីលោកស្រីអភិបាលស្រុកជួយបង្ហាញប្លង់និងច្បាប់អនុញ្ញាតសាងសង់ឃ្លាំង ប៉ុន្តែលោកស្រីអត់បានបង្ហាញទេហេតុនេះហើយ
ទីតាំងឃ្លាំងនៅភូមិស្ទឹងខ្លូតឃុំព្រែកខ្សាយខស្រុកពាមរក៏ខេត្តព្រៃវែង
បន្តសាងសង់សំណង់ នៅក្នុងស្រុកពាមរក៏ដដែល ។
ក្រុមអ្នកសារព័ត៌មានយើងបានឃើញការសាងសង់ឃ្លាំងបាន 50 %ភាគរយឬក៏ 70%នោះទើបធ្វើច្បាប់តាមក្រោយព្រោះដោយសារអ្នកសារព័ត៌មានសួរនាំទៅលោកស្រីអភិបាលស្រុកនិងលោកចាន្នីជាប្រធានមន្ទីរភូមិបាលបានគាត់ឆ្លើយសំណង់ហ្នឹងមានច្បាប់ពេលអ្នកសារព័ត៌មានសួររកច្បាប់អត់បង្ហាញទេនេះហើយរបៀបរបបអាជ្ញាធម៌ស្រុកពាមរក៏តែងតែធ្វើរបៀបនឹងបានជោគជ័យរហូត។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា កន្លងមកលោកអភិបាលស្រុកពាមរ្កា៏ដែលមានអង្កភាពប្រឆាំងអំពើពុករលួយកោះហៅសាក់សួរជាច្រើនលើកច្រើនសារពាក់ពន្ធ័និងអំពើពុករលួយជាមួយមន្ត្រីក្រោមឪវាតនិងអ្នកមានអំណាចជាពិសេសពួកក្រុមឈ្មួញរកស៊ីខុសច្បាប់ក្នុងខេត្តព្រៃវែង។
ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការសើបអង្កេតឡើងវិញអំពើពុករលួយក្នុងស្រុកពាមរ្ត៏ខេត្តព្រៃវែងនេះតែម្តង ។ បឋម