ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន និង​លោក គង់ ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​

លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន និង​លោក គង់ ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​ទ្វេភាគី​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន និង​លោក គង់ ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​បុស​មន បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន តែង​ប្រើ​ឈ្មោះ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ដើម្បី​ការពារ​ទង្វើ​របស់​ខ្លួន​យ៉ាង​សុខ​ស្រួល​។ ទន្ទឹម​នឹង​នេះ​សូម្បី​តែ​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ក៏​លោក ឃុត សា​លីន គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​បង់ប្រាក់​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះ​ទេ​ព្រោះ​អាង​មាន​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ជា​បង្អែក​ដ៏​រឹងមាំ​។​

​ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​អង្គភាព​សាខាគយ​ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន​លោក ហេង សំបូរ កំពុង​យក​ជំនាញ​ខាង​ពុករលួយ​កាល​នៅ​ធ្វើជា​មេ​គយ​ខេត្តកំពត មក​អនុវត្តន៍​ក្នុង​តួនាទី​ជា​ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង យ៉ាង​ត្រជាក់ចិត្ត​។ ជាក់ស្តែង​តាំងពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ ដែល​លោក ហេង សំបូរ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ជំនួស​លោក ខៀវ សារឿ​ន ដែល​ទៅធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​កំពង់ធំ នោះ​គឺ​លោក ហេង សំបូរ បណ្តោយ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។ ក្នុងនោះ​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ហេង សំបូរ ទេ​នោះ​គឺ​លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន មិន​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ជាងនេះទៅទៀត​ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង ហើយ​ដឹកជញ្ជូន​ចូល​មក​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​១ គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង​។ គ្មាន​ឈ្មួញ​ធំៗ​ណា​ដែល​គេចផុត​ពី​ការ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បាន​ទេ​ព្រោះ​លោក ហេង សំបូរ មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការប្រមូល​លុយ​តាំងពី​នៅ​ធ្វើជា​មេ​គយ​ខេត្តកំពត​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888