ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អាជីវករ​ដឹក​ផ្លែឈើ​ពី​ប្រទេស វៀតណាម​ចូល​មក​កម្ពុជា​សុំ​ស្បថ​ថា​ការចោទប្រកាន់​ថា​គយ គាប​យក​លុយ​ពី​ពួក​គាត់​គឺជា​ការពិត​

អាជីវករ​ដឹក​ផ្លែឈើ​ពី​ប្រទេស វៀតណាម​ចូល​មក​កម្ពុជា​សុំ​ស្បថ​ថា​ការចោទប្រកាន់​ថា​គយ គាប​យក​លុយ​ពី​ពួក​គាត់​គឺជា​ការពិត​

​ខេត្ត​ព្រៃវែង ៖ អាជីវករ​អ្នក​ដឹក​ផ្លែឈើ​ពី​វៀតណាម ចូល​មក​ខ្មែរ បាន​អះអាង​ថា គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​មាន​ស្នាក់ការ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ដោយ​គាបសង្កត់​ពួកគាត់ រាប់​ក្បាល​ឡាន កំណត់​យក​លុយ ចូល​ហោ​ប៉ាវ ហើយ​ពួកគាត់​ហ៊ាន​ស្បថ​គ្រប់បែបយ៉ាង បើសិនជា​ពួកគាត់​និយាយ​មិន​ពិត​។​

​អាជីវករ​ដឹក​ផ្លែឈើ​ម្នាក់​ឈ្មោះ ជា ឆៃ​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន នៅ​ផ្សារ​នាគ​មាស ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ខ្លួន​ដឹក​ផ្លែឈើ​(​គូលែន​)​ពី​វៀតណាម ចូល​មក​ខ្មែរ ក្នុង​១​ជើង​ដោយ​ប្រើ​រថយន្ត​វ៉េ​អ​ង គយ​ចល័ត​ផ្លូវជាតិ​លេខ​១ តម្រូវឲ្យ​បង់​លុយ​ចំនួន​៣០​ម៉ឺន​រៀល​យ៉ាង​ទៀងទាត់​!​។ អាជីវករ​រូបនេះ បាន​បន្ថែមទៀតថា រថយន្ត​គាត់​មាន​ក្រដាស​បង់ពន្ធ​ពី​ព្រំដែន​យ៉ាងណាក៏ដោយ ក៏​នៅតែ​បង់​លុយ​ចូល​ហោ​ប៉ាវ គយ​ចល័ត​ចំនួន​៣០​ម៉ឺន​រៀល​ដដែល គឺ​រាល់​លើក​តែ​ម្ដង​។ ក្នុងនោះ​ប្រសិនជា មិន​មាន​ក្រដាស​ស្នាម​ពី​ព្រំដែន​ទេ គឺ​ត្រូវ​បង់​លុយ​ចូល​ហោ​ប៉ាវ​គយ​ចល័ត ច្រើន​ណាស់​ដល់​រាប់លាន​រៀល​ឯ​ណោះ ក្នុង​មួយ​ជើង​។​
​ហើយ​គាត់ បាន​លើកឡើង​ទៀត​ថា រឿង​បង់លុយ​ឲ្យ​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ទាំងនោះ ជា​ទម្លាប់​ទៅហើយ សម្រាប់​អ្នក​រកស៊ី​ដូច​ពួកគាត់ គឺ​គ្មាន​អាជីវករ​ណា​ម្នាក់​គេចផុត​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​គាត់​ហួសចិត្ត​បំផុត​នោះ ហេតុ​អី​? នៅ​យប់​ថ្ងៃទី​០៨.០៦.២០២១ មន្ត្រី​គយ​ចាប់​រថយន្ត គាត់​ចូល​ស្នាក់ការ រួច​ទារ​លុយ​ចំនួន​២០​លាន​រៀល​។ លុះ​គាត់​មិន​មាន​លទ្ធភាព​បង់​តាម​កំណត់ ជាហេតុ​នាំ​ឱ្យ​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ទុក​រថយន្ត​រួម និង​ផ្លែឈើ​ឱ្យ ស្អុយ​ក្នុង​ស្នាក់ការ​តែម្ដង​។ បណ្ដាលឱ្យ​គាត់​ខាត​ទំនិញ​ផ្លែឈើ​អស់ប្រាក់​ប្រមាណ​ជា​៥០.០០០$​។​

​ចំណែក​ក្រុម​អាជីវករ​ផ្សេងទៀត បាន​អះអាង​ថា ជា​រៀងរាល់​លើក​ពួកខ្លួន តែងតែ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ យ៉ាង​ទៀងទាត់ ពោល​គឺ​បង់​តាម​កំណត់ ហើយ​រាល់​ការបង់​លុយ​ទាំង​នោះ គឺ​មិន​ដែល​មាន​ក្រដាស​ស្នាម ឬ​បង់ពន្ធ​ចូល​រដ្ឋ​អ្វី​ទេ ជាក់ស្ដែង​ហុច​លុយ​ឱ្យ​គយ​ផ្ទាល់ដៃ​។ ពួកគាត់​បាន​បន្ត​ទៀត​ថា សម្រាប់​រថយន្ត​ដឹក​ផ្លែឈើ​ចំណុះ​២​តោន​កន្លះ ក្នុង​១​ជើង​បង់លុយ​ឱ្យ​គយ​ចល័ត ចំនួន​១០​ម៉ឺន​រៀល រថយន្ត​ចំណុះ​៥​តោន បង់​ចំនួន​២០​ម៉ឺន​រៀល រថយន្ត​វ៉េ​អ​ង បង់​ចំនួន​៣០​ម៉ឺន​រៀល​ជា​កំហិត​។ ជាមួយគ្នា​នោះ តៃកុង​ឡាន រួម​និង​អាជីវករ បាន​អះអាង​ដូចៗ​គ្នា​ថា ពួកគាត់​ហ៊ាន​ស្បថ​ដាក់​ជីវិត ឱ្យ​ក្រឡាប់​ឡាន ឬ​រន្ទះបាញ់​ស្លាប់​តៃហោង ប្រសិន​ជា​ខ្លួន​និយាយ​បំផ្លើស​ខុស​ការ​ពិត ចំពោះ​ការបង់ លុយ​ឲ្យ​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១​។​

​ឆ្លើយតប និង​ការលើកឡើង​ខាងលើ​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ បាន​ថ្លែងថា រថយន្ត​ដែល​ចាប់​នៅ​ក្នុង​ស្នាក់​ការ​នោះ គឺ​មកពី​មិន​បាន​បង់ពន្ធ ។​
​ចំពោះ​សំនួរ​រឿង​យក​លុយ​៣០​ម៉ឺន​រៀល​ក្នុង​១​ឡានៗ លោក ផែន ភឿន បាន​បដិសេធថា មិន​ដឹង​ទេ​។​
​រីឯ​លោក នី គឹម​ហួរ មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​នៅ​ប្រចាំការ បាន​បដិសេធ​មិន​បកស្រាយ​ឡើយ ចំពោះ​រឿង​លុយ​៣០​ម៉ឺន​រៀល​ក្នុង​១​ឡាន​។​

​ទោះជា​យ៉ាងណា​ក៍ដោយ ក្នុង​មួយ​ថ្ងៃៗ មាន​រថយន្ត​រាប់​សិប​គ្រឿង បាន​ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញ​ពី​វៀតណាម ចូល​មក​ខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ចែកចាយ​តាម​បណ្ដា​ខេត្ត​នានា ជាពិសេស​គឺ​ភ្នំពេញ​តែម្ដង ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ នឹង​តែងតែ​ឈប់​នៅ​មុខ​ស្នាក់ការ ចូល​បង់លុយ​បាយទឹក ជូន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ជា​ប្រចាំ​មិន​ដែល​ខាន​នោះទេ​។ ជាហេតុ​នាំ​ឱ្យ​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ សំងំ​កើប​លុយ បាន​រាប់​សិប​លាន​រៀល​ក្នុង​១​ថ្ងៃៗ ជា​ថ្នូរ​និង​មិន​បង្ក្រាប បទល្មើស​រត់ពន្ធ​។​មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888