ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អំពើពុករលួយ​របស់​មេៗ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​គួរ​ពិនិត្យឡើងវិញ​

អំពើពុករលួយ​របស់​មេៗ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​គួរ​ពិនិត្យឡើងវិញ​

ប្រភព​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បានឲ្យដឹង​ថា​បើ​គ្មាន​ការបើកដៃ​ពី​លោក ទិ​ត្យ ណា​រ៉ុង ទេ​នោះ​គឺ​លោក ម៉ក់ ធារ៉ា លោក ជ្រិញ គឹម​នី លោក ម៉េង សំណាង លោក ហេង ហឿយ និង​លោក សុខ ភិរម្យ មិន​ហ៊ាន​ប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដូច​បច្ចុប្បន្ន​នេះ​ទេ​។

​ប្រភព​បាន​បញ្ជាក់ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ពី​ច្រក​ព្រំដែន​ខ្មែរ​-​សៀម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្ត​ឧត្តរមានជ័យ​ចូលមក​ខេត្តសៀមរាបឬ​ឆ្លងកាត់​ខេត្ត​សៀមរាប ជា​ប្រភព​ចំណូល​របស់​មេៗ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​។ រីឯ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​ពី​ច្រក​ព្រំដែន​ខ្មែរ​-​យួន​ខេត្ត​ត្បូងឃ្មុំ ចូល​មក​ខេត្ត​សៀមរាប​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​មេៗ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​ដែរ​។ លើស​នេះ​ទៅ​ទៀត​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ និង​ឈ្មួញ​ធ្វើ​អាជីវកម្ម​រណ្តៅ​ដី​និង​ធនធាន​រ៉ែ​ផ្សេងៗ ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​មេៗ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។​

​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​ជា​ប្រព័ន្ធ​របស់​មេៗ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ត្រូវបាន​បណ្តាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ជ្រួតជ្រាប​ហើយ​ចាត់វិធានការ​ទប់ស្កាត់​។

​ជុំវិញ​បញ្ហា​នេះ​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មួយចំនួន​បាន​លើកឡើង​ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ទេ​នោះ​គឺ​មេៗ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ហេតុនេះ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បណ្តោយ​ឲ្យ​មន្ត្រីក្រោមឱវា​ទ​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​។

​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា​លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង​ទទួល​ផែន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​មន្ត្រីក្រោមឱវាទ​ច្រើន​នាក់​ទៀត​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក ម៉ក់ ធារ៉ា និង​លោក​វរសេនីយ៍ឯក ជ្រិញ គឹម​នី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ព្រមទាំង​លោក​វរសេនីយ៍ទោ ម៉េង សំណាង នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​។

​ទន្ទឹមនឹងនេះ លោក​វរសេនីយ៍ទោ ហេង ហឿយ នាយរង​ការិយាល័យ​ទទួលបន្ទុក​ទំនេញ​គេច​ពន្ធ​និង​លោក​វរសេនីយ៍ត្រី សុខ ភិរម្យ នាយរង​ការិយាល័យ​ទទួលបន្ទុក​ត្រួតពិនិត្យ​ខាង​ធនធាន​រ៉ែ ក៏​ល្បីល្បាញ​ខាង​ពុករលួយ​ដែរ​។​បឋម​

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888