ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ល្បែង​ក្នុង​ទឹកភ្លៀង​ខុសច្បាប់​មួយ​កន្លែង​នៅ​ឃុំ​ប​វេល ស្រុក​ប​វេលប​ន្ត​បើក​លេង​យ៉ាង​ពេញបន្ទុក

ល្បែង​ក្នុង​ទឹកភ្លៀង​ខុសច្បាប់​មួយ​កន្លែង​នៅ​ឃុំ​ប​វេល ស្រុក​ប​វេលប​ន្ត​បើក​លេង​យ៉ាង​ពេញបន្ទុក

(​បាត់ដំបង )÷ ខ្លាំង​បាត់​ម្ចាស់​ទីតាំង​ល្បែងភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​មួយ​កន្លែង​កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក ជា​រៀងរាល់ថ្ងៃ​នៅ​ចំណុច​ខាងត្បូង​វត្ត​ផ្ដាច់​ព្រាត់ ខាងជើង​ផ្សារ​បុរី​ថ្មី ស្ថិត​នៅក្នុង​ទឹកដី​ឃុំ​ប​វេល ស្រុក​ប​វេល ខេត្ត​បាត់ដំបង អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ដឹង​ឬ​ទេ​?​ឬ​មួយ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប​ជា​ឆ្នាំ​បាយ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​-​ឃុំ ខាងលើ​នេះ​បាន​នាំគ្នា​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា​មាន​ទីតាំងបន​ល្បែងភ្នាល់​ទឹកភ្លៀង​ខុស​ច្បាប់​កំពុង​ដំណើរការ​បើ​កលេ​ង​យ៉ាង​ពេញបន្ទុក​បែបនេះ​ទៅវិញ​
​ឬ​មួយ​ម្ចាស់​បទ​ល្មើស​ល្បែង​ខុសច្បាប់​នៅ​ទីកន្លែង​នេះ​អា​ផ្តល់​ផលប្រយោជន៍​ប្រចាំ​ខែ​ទៅឲ្យ អាជ្ញាធរ​និង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​មួយចំនួន​នៅ​ឃុំ​ប​វិល ស្រុក​ប​វិល អស់​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​តាម​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​

​បច្ចុប្បន្ន​នេះ​យើង​គ្រប់​គ្នា​ប្រាកដ​បានដឹង​យ៉ាងច្បាស់​ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​បម្រាម​ហាមឃាត់​មិន​ឲ្យមាន​ការជួបជុំ​ក្នុងការទ​ប់ស្កា​ត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ អោយមាន​ប្រសិទ្ធភាព​។​

​ករណី​នេះ​មហាជន​បាននាំគ្នា​សង្កេត​ឃើញ​កន្លែង​ទីតាំង​វង់ល្បែង​ខុស​ច្បាប់​នៅ​ឃុំ​ប​វេល ស្រុក​ប​វេល មិន​ដូច ឃុំ ស្រុក ដទៃ​ឡើយ​អាច​បើក​លេង​យ៉ាង​ពេញបន្ទុក ក្នុង​ពេល​ផ្ទុះ​ជំងឺ កូវី​ដ​-១៩
​គេ​សង្កេតឃើញ​ទីតាំង​វង់ល្បែង​ខុសច្បាប់​មួយ​នេះ​គេ​នាំ​គ្នា​ចាក់​លុយ​ធំៗ​ណាស់​សម្រាប់​ការ​ភ្នាល់ ចាក់​លុយ​ចាប់ពី ១.​លាន​រៀល​ទៅដល់ ៣.​ពាន់​.​ដុល្លារ​.​ឯណោះ​។​

​មហាជន​បាន​នាំគ្នា​រិះ​យ៉ាងខ្លាំង​កំពុង​ធ្វើឲ្យ​ពលរដ្ឋ​រស់នៅ​ព្រួយបារម្ភ​ភ័យខ្លាច​កើត​នូវ​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ទៀត​កើត​ឡើង​ដូច​ជា​ចោរលួច​ចោរឆក់​និង​ចោរ​ប្លន់​ជាដើម​។​

​យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​បាននាំគ្នា​អំពាវនាវ មកដល់ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ជាពិសេស លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សូម​មាន​វិធានការ​ចាត់​កម្លាំង​ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ​កន្លែង​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង​កំពុងបើក​លេង​នៅ​ភូមិ​ខាងលើនេះ ដើម្បី​មាន​វិធា​ការទប់ស្កាត់​ចាត់​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការបង្ក្រាប​តាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​ឲ្យមាន​សុវត្ថិភាព​។​បឋម​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888