ថ្ងៃច័ន្ទ ទី១៩ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ល្បីឈ្មោះ​ជា​យូ​រឆ្នាំ​មក​ហើយ​ថា ​មាន​ប្រធាន​ក្រុម​ព្រឹក្សា​ឃុំ​ទំរីង​ បាន​ប្រមូល​ឈ្មួញ​អោយមក​បំផ្លាញ​ព្រៃ​ឡង់​ជា​រៀងរាល់ថ្ងៃ​…?

​ល្បីឈ្មោះ​ជា​យូ​រឆ្នាំ​មក​ហើយ​ថា ​មាន​ប្រធាន​ក្រុម​ព្រឹក្សា​ឃុំ​ទំរីង​ បាន​ប្រមូល​ឈ្មួញ​អោយមក​បំផ្លាញ​ព្រៃ​ឡង់​ជា​រៀងរាល់ថ្ងៃ​…?

ខេត្ត​កំពង់ធំ ៖ ស្រុក​សណ្ដាន់​.​ថ្ងៃទី​27 ខែ​ឧសភា ឆ្នាំ​2021 ល្បីឈ្មោះ​ជា​ច្រើន​ឆ្នាំ​មកហើយ ដែល​មហាជន​ស្គាល់​ច្បាស់​ថា​លោក​ស៊ូ សុវណ្ណ ប្រធាន​ក្រុម​ព្រឹក្សា​ឃុំ​ទំរីង ជា​រត់​ការ​ឬ​ហៅ​ថា​កាង​រទេះក្របី​ដឹកឈើ​ចេញពី​ចំណុច​ផ្លូវ​រង​ខ្នាយ​និង​ផ្លូវ​ពោ​រោង​
​ជាក់ស្ដែង​អ្នកដឹកឈើ​តាម​រទេះក្របី​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​អោយបាន​ដឹង​ថា​លោក​ស៊ូ សុវណ្ណ ប្រធាន​ក្រុម​ព្រឹក្សា​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជា​អ្នករត់ ការ​និង​សម្របសម្រួល​ផ្លូវ យក​លុយ​រត់ការ ក្នុង​រទេះក្របី​មួយគ្រឿង​ហាសិប​ម៉ឺន​រៀល ។​

​មហាជន​កំពុងតែ​បើក​ភ្នែក​មើល​លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ទំរីង​តើ​សហការ​គ្នា​ចូលរួម​បំផ្លាញ​ព្រៃឈើ​ដល់​កាលណា​បាន​ឈប់​ជាពិសេស​ណាស់​សព្វថ្ងៃនេះ​បទល្មើស​ចម្រុះ​ដែល​ដឹក​ចេញពី​ព្រៃ​ឡង់​ជា​រៀងរាល់​ថ្ងៃ​ជា​រៀងរាល់​យប់​មិន​ដែល​ខាន​ដោយសារតែ​មាន​មន្ត្រី​គ្រាប់​ល្ពៅ បែបនេះ​ដែល​ចូលរួម​សហការ​គ្នា​បំផ្លាញ​ធនធានធម្មជាតិ ធ្វើឲ្យ​មហាជន​មាន​ការរិះគន់​យ៉ាងខ្លាំ​ង​ចំពោះ​ការដឹកនាំ​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ទំរីង បាន​ផ្គើន​នឹង​អនុសាសន៍​របស់​សម្ដេច​ក្រឡា​ហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​សម្ដេច​តែងតែ​លើកឡើង​ជា​រៀង​រាល់​ដង​ថា​មន្ត្រី​គ្រាប់​ល្ពៅ​ឱ្យ​ចេះ​ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​និង​គោរព​ផង​បែរ​ជា​ទៅ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជាមួយ​ឈ្មួញ​ទៅវិញ ចំណុច​នេះ​ហើយ​ដែល​ប្រជាពលរដ្ឋ​ខឹង​នឹង​គោ​ទៅ​វាយ​រទេះ​នោះ​។​

​ជា​ចុងក្រោយ មហាជន​និង​អង្គការ​សង្គម​ស៊ីវិល​សូម​សំណូមពរ​ទៅ​ឯកឧត្តម​សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ឯកឧត្តម​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គោរព​និង​ស្រឡាញ់​ហើយ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅក្នុង​ខេត្ត​កំពង់ធំ​ដូចជា​ភ្លៀងរលឹម​សព្វថ្ងៃ​នេះ​សូម​ឯកឧត្តម​មេត្តា​ដាស់តឿន​មន្ត្រី​គ្រាប់​ល្ពៅ​ដូចជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ទំរីង​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​មហាជន​ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​មាន​ការរិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​យក​តួនាទី​ជា​ក្រុមប្រឹក្សា​ឃុំ​ទៅ​ប្រព្រឹត្ត​បទល្មើស​រត់ការ​និង​កាង​រទេះ​ដែល​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ផង​ទាន​។​

​ពិតជា​មិន​ធម្មតា​ទេ​គ្រាន់តែ​រទេះ​មួយ​គ្រឿង​តម្លៃ 50 ម៉ឺន​រៀល​​រត់​ការ​ឲ្យ​ឆ្លង​ផុត​ទឹកដី​ឃុំ​ទំរីង​ម្ចាស់​រទេះក្របី​បាន​អះអាង​ថា​រទេះ​មួយ​តម្លៃ 50 ម៉ឺន​រៀល​ហើយ​នៅ​តែ​លំបាក​ទៀត​ដូច្នេះ​គេ​ដឹង​ថា​លោក​ស៊ូ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ទំរីង​នេះ​រត់ការ​និង​កាង​បទល្មើស​ព្រៃឈើ​ដែល​ដឹក​ចេញពី​ព្រៃ​ឡង់​ជា​យូរ​ឆ្នាំ​មកហើយ …​អ្នកសារព័ត៌មាន​យើង​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ស៊ូ សុវណ្ណ ដែរ​តែ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ។ បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888