ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​ពេញបន្ទុក​ក្នុង​ស្រុក​ពួក លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​?

​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​ពេញបន្ទុក​ក្នុង​ស្រុក​ពួក លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​?

តាម​បណ្តាញ​ព័ត៌មាន​នានា​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​រឿង​ឈ្មោះ ឆៃ ពៅ បើក​សង្វៀន​បញ្ជល់មាន់​ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​រើ​ល ស្រុក​ពួក យ៉ាង​គឃ្លើន​នោះ​ស្រាប់តែ​លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក ព្យាយាម​ដោះសា​បិទបាំង​ការពិត​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក មិន​អាច​បិទ​បាំង​ការពិត​បាន​ទេ​ព្រោះ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​រើ​ល បានបញ្ជាក់​ថា ឈ្មោះ ឆៃ ពៅ បើក​សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​ពួក​គាត់​យ៉ាង​សុខ​ស្រួល​ហើយ​ចល័ត​ទៅ​បើក​តាម​ភូមិ​ដទៃទៀត​ជា​បន្តបន្ទាប់​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ឃុំ​រើ​ល ស្រុក​ពួក ជាបន្ទាន់​។​

​បើ​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រើ​ល និង​លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក ទេ​នោះ​គឺ​បុគ្គល​ឈ្មោះ ឆៃ ពៅ អាច​បើក​សង្វៀន​បញ្ជល់មាន់​ក្នុង​ភូមិ​ត្រពាំង​ធំ និង​ភូមិ​ដទៃទៀត​នៅ​ក្នុងស្រុក​ពួក​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។

​ទាល់តែ​មាន​ការ​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថ្នាក់ឃុំ​ថ្នាក់​ស្រុក​ទើប​ឈ្មោះ ឆៃ ពៅ អាច​បើក​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​សុខ​ស្រួល ហើយ​លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក ចេញមុខ​ការពារ​ថែម​ទៀត​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឲ្យដឹងថា ឈ្មោះ ឆៃ ពៅ ជា​ប្រភព​ចំណូល​របស់​លោក ទេព្យ ពុំ​សែន ទើប​អាច​បើក​ល្បែងស៊ីសង​យ៉ាង​រលូន​នៅក្នុង​ស្រុក​ពួក ខេត្តសៀមរាប​។​

​ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា ក្រោយពេល​បុគ្គល​ឈ្មោះ ឆៃ ពៅ បើក​ល្បែង​បញ្ជល់មាន់​ក្នុង​ភូមិ​ត្រពាំង​ធំ និង​ចល័ត​ទៅ​បើក​នៅ​តាម​ភូមិ​ដទៃទៀត​នោះ​គឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ក្នុង​ឃុំ​រើ​ល ស្រុក​ថ្មពួក កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​។ ហេតុនេះ​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប មិន​គួរ​បណ្តោយ​ឲ្យ​លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក និង​អភិបាលស្រុក​ពួក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។

​មជ្ឈដ្ឋាន​នានា​បាន​លើកឡើង​ថា លោក ទេព្យ ពុំ​សែន អធិការនគរបាល​ស្រុក​ពួក មិន​អាច​បិទ​បាំង​ការពិត​បានទេ ព្រោះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រើ​ល ស្រុក​ពួក បានបញ្ជាក់​ច្បាស់ៗ​រឿង​បុគ្គល​ឈ្មោះ ឆៃ ពៅ បើក​ល្បែង​បញ្ជល់មាន់​ក្នុង​ឃុំ​រើ​ល ស្រុក​ពួក​។​បឋម​

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888