ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពត​ថា ការចាក់​ដី​លុប​អាងទឹក​នៅ​ស្រុក​ដងទង់ ពុំមាន​ច្បាប់​ទេ​

​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពត​ថា ការចាក់​ដី​លុប​អាងទឹក​នៅ​ស្រុក​ដងទង់ ពុំមាន​ច្បាប់​ទេ​

លោក ដាញ់ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​កំពត បាន​ថ្លែងថា ករណី​លុប​បឹង​ដងទង់ ដ៏​គគ្រឹកគគ្រេង​នៅ​ក្បែរ​សាលា​ស្រុក​ដងទង់​កាលពី​ពេល​ថ្មីៗ​នោះ គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ទេ​។​

​បើ​តាម​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រូប​នេះ​ថា ដី​បឹង​ដងទង់​នោះ គឺជា​ដី​ដែល​គ្មាន​ឈ្មោះ ព្រោះ​ពេល​មន្ត្រី​សុរិយោដី​ចុះ​ទៅ​ធ្វើ​ប្លង់ គឺ​ពុំ​មាន​ប្រជាជន​ណា​ម្នាក់​មក​អះអាង ឬ​បង្ហាញ​លិខិត​សំគាល់​អ្វី​ថា​ជា​ដី​របស់​ខ្លួន​ទេ ដូច្នេះ​ដី​នោះ​គឺ​ពុំ​ត្រូវបាន​ប្រគល់​ឲ្យ​អ្នកណា​ឡើយ​។​

​តាម​ការលើកឡើង​រប​ស់លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រូបនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដី​បឹង​ដងទង់ គឺ​ពុំ​បាន​បែងចែក ឬ​ប្រគល់​ទៅ​ឲ្យ​អ្នកណា​ម្នាក់​ទេ តើ​ហេតុអ្វី​បានជា​ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់​ធឿន ហ៊ាន​ចាក់​ដី​លុប​បឹង​នោះ​ដើម្បី​សង់​ផ្ទះល្វែង​?
​យ៉ាងណាក៏ដោយ បើ​តាម​ការលើកឡើងរ​បស់​ប្រភព​ខ្លះ​ថា រឿង​អី​ដែល​ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់​ធឿន ហ៊ាន​ចាក់​ដី​លុប​បឹង​ជាង​១០​ហិកតា​នោះ ។​

​គួរបញ្ជាក់​ថា អាងទឹក​ដងទង់​ទំហំ​ប្រមាណ​ជាង​១០​ហិច​តា ស្ថិតនៅក្នុង​ភូមិ​សុ​ភី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត ត្រូវបាន​ក្រុមហ៊ុន​របស់​លោកស្រី ប៊ូ ចាន់​ធឿន ចាក់ដី​លុប​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដើម្បី​រៀបចំ​ធ្វើ​ផ្ទះល្វែង​លក់​។​

​អាងទឹក​ដងទង់​នេះ គឺជា​អាង​ស្តុក​ទឹក​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​យូរណាស់​មកហើយ ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ ស្របពេល​ដែល​មាន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវី​ដ​១៩​ក្នុង​សហគមន៍ ដែល​គ្រប់​គ្នា​មិន​ហ៊ាន​ដើរហើរ​ទៅណា​នោះ ស្រាប់តែ​មាន​គ្រឿងចក្រ​រាប់​សិប​គ្រឿង ដែល​គេ​ដឹងថា គឺជា​របស់​ក្រុមហ៊ុន​លោកស្រី ប៊ូ ចាន់​ធឿន បាន​សម្រុក​ដឹក​ដី​យកមក​ចាក់​លុប​បឹង​នោះ ដោយ​គេ​មិន​ឃើញ​អាជ្ញាធរ​ចាត់វិធានការ​អ្វី​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888