ក្រសួងព័ត៌មាន ព្រមានថា នឹងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មដល់ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍ ដែលមិនទៅចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកពាណិជ្ជនាម នៅដើមឆ្នាំ២០២២ បើម្ចាស់អាជីវកម្មសារព័ត៌មាន នៅតែមិនព្រមទៅចុះបញ្ជីតាមច្បាប់។