ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ ជា​អ្នក​ឃុបឃិត​ឲ្យ​អ្នកមាន​លុយ​ពី​ភ្នំពេញ​ឈ្មោះ ង៉ូយ វណ្ណា​លីន ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​រាប់​រយ​ហិកតា​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មិនគួរ​ជឿ​លើ​របាយការណ៍​ភូតភរ​របស់លោក ព្រឹម រដ្ឋា​

លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ ជា​អ្នក​ឃុបឃិត​ឲ្យ​អ្នកមាន​លុយ​ពី​ភ្នំពេញ​ឈ្មោះ ង៉ូយ វណ្ណា​លីន ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​រាប់​រយ​ហិកតា​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មិនគួរ​ជឿ​លើ​របាយការណ៍​ភូតភរ​របស់លោក ព្រឹម រដ្ឋា​

ប្រជាពលរដ្ឋ​បាន​និយាយថា អ្នកធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​នៅ​ចំណុច​ខ្នាយ ឃុំ​ពពក និង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង បាន​អះអាង​ប្រាប់​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ជា​ដី​ដែល​គេ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ តែ​ការពិត​គ្មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លក់​ទៅ​ឲ្យ​នរណា​ឡើយ គឺ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ ជា​អ្នក​ឃុបឃិត​ឲ្យ​អ្នកមាន​លុយ​ពី​ភ្នំពេញ​ឈ្មោះ ង៉ូយ វណ្ណា​លីន ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​រាប់​រយ​ហិកតា​យ៉ាង​កំរោល​។

​ហេតុនេះ លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មិនគួរ​ជឿ​លើ​របាយការណ៍​ភូតភរ​របស់លោក ព្រឹម រដ្ឋា នោះទេ​ហើយ​គួរ​ចុះទៅពិនិត្យ​ជាក់ស្តែង​និង​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាន់​ពេលវេលា​។​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពពក​និង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានឲ្យដឹងថា ដីព្រៃ​រាប់រយ​ហិកតា​នៅ​តំបន់​ខ្នាយ ភូមិ​សំបូរ ឃុំ​ពពក និង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​អ្នក​មាន​លុយ​អ្នក​មាន​អំណាច​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​អស់​ជិត​១០០​ហិកតា​ទៅ​ហើយ​។ អ្វី​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ហួសចិត្ត​នោះគឺ លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ ធ្វើ​របាយការណ៍​ភូតភ​រលោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ថា​ដី​ព្រៃ​ដែល​គេ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​នោះ​ជា​ដីដំបូក និង​គល់ឈើ​ចាស់ៗ​ទៅវិញ​។ របាយការណ៍​ភូតភរ​របស់លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ គឺជា​ចេតនា​បិទបាំង​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​យ៉ាង​ពេញបន្ទុក​នៅ​ឃុំ​ពពក និង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពពក និង​ឃុំ​ប្រឡាយ បាន​លើកឡើង​ថា លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មិនគួរ​ជឿ​លើ​របាយការណ៍​ភូតភរ​របស់លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ នោះទេ​។ ដោយហេតុ​ថា ដីព្រៃ​ជិត​១០០​ហិកតា​ដែល​ត្រូវ​គេ​ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​នោះ​ជា​ដីព្រៃ​ក្រាស់ឃ្មឹក មិនមែន​ជា​ដីដំបូក​ឬ​គល់ឈើ​ចាស់ៗ​ដូចដែល​លោក ព្រឹម រដ្ឋា ស​សេរ​ក្នុង​របាយការណ៍​ភូតភរ​បិទបាំង​ការពិត​នោះ​ទេ​។

​ទន្ទឹម​នឹង​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​គួរ​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ ដែល​ឃុបឃិត​ឲ្យមាន​បទល្មើស​ទន្ទ្រាន​កាន់កា​ប់​ដី​ព្រៃ​កើតឡើង​យ៉ាង​ស្រួលៗ​នៅក្នុង​ឃុំ​ពពក និង​ឃុំ​ប្រឡាយ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ផងដែរ ។ មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888