ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

កម្លាំង​អាវុធហត្ថ​ចុះ​យក​ឈើប្រណិត​ជាច្រើន​ម៉ែត្រគូប ដែល​ត្រូវបាន​គេ​បង្ហើប​ឲ្យដឹងថា ជា​របស់​លោក​រិទ្ធ​មេ​ឈ្មួញ​ដុះ​ស្លែ​នៅ​ខេត្ដ​មណ្ឌលគិរី

កម្លាំង​អាវុធហត្ថ​ចុះ​យក​ឈើប្រណិត​ជាច្រើន​ម៉ែត្រគូប ដែល​ត្រូវបាន​គេ​បង្ហើប​ឲ្យដឹងថា ជា​របស់​លោក​រិទ្ធ​មេ​ឈ្មួញ​ដុះ​ស្លែ​នៅ​ខេត្ដ​មណ្ឌលគិរី

(​ខេត្ដ​មណ្ឌលគិរី​) ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បង្ហើប​ថា មាន​គំនរ​ឈើ​ដែល​មាន​ម្ចាស់​ឈ្មោះ រិទ្ធ ជា​ឈ្មួញ​ឈើ​ដ៏​សកម្ម​នៅ​ខេត្ដ​មណ្ឌលគិរី កម្លាំង​អាវុធហត្ថ​បាន​សហការ​ជាមួយ​មេព្រៃ ចុះ​ប្រមូល​ឈើ​បាន​ជាច្រើន​ម៉ែត្រគូប ប៉ុន្ដែ​មិន​ចាប់​បាន​ម្ចាស់​នោះទេ​។

​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១ ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​មនោ​រម្យ ខេត្ដ​មណ្ឌលគិរី​។ ការបង្ក្រាប​នេះ ជា​ស្នាដៃ​រលោក អឹម រស់​អៀង អាវុធហត្ថ​ក្រុង ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម ហែម ប៊ុន​ណា​រ៉ែ​ល និង​មាន​ការចូលរួម​សហកា​រ​ពី​លោក​មេព្រៃ លោក ចំរើន​។

​ខណៈ​ពេល​នៃ​ការបង្ក្រាប ជា​លទ្ធផល​ជាក់ស្ដែង​កម្លាំង​ជំនាញ​ប្រមូលបាន​គំនរ​ឈើ ជាច្រើន​ដែល​ឈ្មួញ​យក​មក​លាក់ទុក ឈើ​នោះ​មាន​ចំនួន​១២​ដុំ ហើយ​មាន​មុខ​៤០ មុខ​៥០ ប្រវែង​ឈើ​៣ ម៉ែត្រ​ទៅ​៣​ម៉ែត្រ ខ្លះ​ជា​ប្រភេទ​ឈើ​សុ​ក្រំ​។​

​បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យដឹងថា ចំពោះ​ឈើ​ត្រូវ​ស្ដុក​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ ឯ​ជនសង្ស័យ​សមត្ថកិច្ច​នឹង​បន្ដ​ស្វែងរក​បន្ថែមទៀត ដោយ​មិន​លើកលែង​ឡើយ​។ គំនរ​ឈើ​ដ៏​ច្រើន​បែប​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​បង្ហើប​ថា ជា​របស់​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ រិទ្ធ ។

​បច្ចុប្បន្ន​ឈើ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​រដ្ឋបាល​ព្រៃឈើ​ក្រុង​មនោ​រម្យ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888