ថ្ងៃព្រហស្បតិ៍័ ទី២២ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឯកឧត្តម​សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ មិនគួរណា​ជឿ ទៅលើ​របាយការណ៍ របស់​ឯកឧត្តម​ ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ​ដែល​ចា លើ​លិខិត ដីព្រៃ រាប់​រយ​ហិកតា ទៅ​ជា​ដី​ដំបូក​នឹង​គល់ឈើ​ចាស់ៗ​

ឯកឧត្តម​សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ មិនគួរណា​ជឿ ទៅលើ​របាយការណ៍ របស់​ឯកឧត្តម​ ព្រឹម រដ្ឋា អភិបាលរង​ខេត្ត​កំពង់ធំ​ដែល​ចា លើ​លិខិត ដីព្រៃ រាប់​រយ​ហិកតា ទៅ​ជា​ដី​ដំបូក​នឹង​គល់ឈើ​ចាស់ៗ​

កំពង់ធំ​ ៖​ ដីព្រៃ​ជិត 100 ហិច​តា ដែល​ស្ថិត​នៅក្នុង តំបន់​ខ្នាយ ភូមិ​សំបូរ ឃុំ​ពពក និង​ឃុំ​ប្រឡាយ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ត្រូវបាន​គេ​ឈូស​ឆាយ យ៉ាង​រំភើយ​ដោយ​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង សម្រុក​កកាយ​ឈូសឆាយ​បំផ្លាញ​យ៉ាង​មហា​ប្រល័យ ទីតាំង​ដី​ខាងលើនេះ គេ​ស្គាល់​ឈ្មោះ​ថា ជា​ដី​របស់ ឈ្មោះ ង៉ូយ វណ្ណា​លីន ដែល​មាន​អាស័យដ្ឋាន​ស្ថិតនៅ​ភូមិ​ទី​9 សង្កាត់​ទឹកល្អក់ 3 ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន ឲ្យដឹងថា ទីតាំង​ដី​ព្រៃ​ខាងលើ​នេះ​កន្លងមក ប្រជាពលរដ្ឋ ធ្លាប់​បាន​តវ៉ា ដើម្បី​យក​ដី​តំបន់​នេះ ដែល​ជា​ដី​របស់​ពួកគាត់ ធ្លាប់តែ​អាស្រ័យ​ផល ជាច្រើន​ឆ្នាំ​មកហើយ តែ​មិនដឹងថា​មូលហេតុ​អី្វ​ស្រាប់តែ​សុខៗ ក៏​ឃើញ មាន​ក្រុមការងារ គណៈកម្មការ រដ្ឋបាល​សាលា​ខេត្តកំពង់ធំ បាន​ចុះ​ទៅ សិក្សា​និង​វាយតម្លៃ ហើយ មាន​ម្ចាស់​ដី ដែល​មាន​អាស័យដ្ឋាន​ដូច​ខាងលើ​នោះ​ទៅវិញ ចំណែក​ពួកគាត់ ដែល​ធ្លាប់តែ ធ្វើការ​អាស្រ័យ​ផល ធ្វើ​ជា​ស្រែ​ចំការ​កន្លងមក​មិន​មាន​ឈ្មោះ​ហើយ​មាន​ឈ្មោះ​អ្នក​នៅ​រាជធានី​ភ្នំពេញ​ដោយ​អះអាង​ថា បាន​ទិញ​ពី​ប្រជាពលរដ្ឋ ដោយ​ពួកគាត់​ទាំងអស់ មិន​បាន​ទាំង​ដឹង​ថា​គាត់​លក់​ពី​ស្មើ​ណា​មក​ផង ស្រាប់តែ​មាន លេច​មុខ ម្ចាស់​ដី​ថ្មី​មក​គ្រប់គ្រង កាន់កាប់​ដី​ព្រៃ​នេះ​ជិត​100 ហិកតា​ទៅ​វិញ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ដី​ព្រៃ​ខាងលើនេះ ដែល​ធ្វើ​សកម្មភាព​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ទៅបាន​ដោយសារតែ​មាន​របាយការណ៍ របស់​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​គឺ​ឯកឧត្តម​ព្រឹម រដ្ឋា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើ​របាយការណ៍ ថា​ដី​ព្រៃ​ខាងលើ​នេះ​ជា​ដីដំបូក​នឹង​គល់ឈើ​ចាស់ៗ ជូន​ថ្នាក់ដឹកនាំ​ខេត្ត គឺ ឯកឧត្តម សុខ​លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ឲ្យ​ឯកឧត្តម ពិនិត្យ​លើ​របាយការណ៍ ក្រុមការងារ ហើយ​នឹង​ចា​ឯកភាព លើ របាយការណ៍​នេះ​

​ប្រជាពលរដ្ឋ​និង​មហាជន​នៅ​ក្នុងស្រុក​ស្ទោង​បាន​ធ្វើការ​សើចចំអក់ ឲ្យ​ឯកឧត្តម​ព្រឹម រដ្ឋា និង​មន្ត្រី​ជំនាញ ដែល​បាន​ចុះទៅពិនិត្យ ហើយ​ធ្វើ​របាយការណ៍ ជូន​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ថា​ដី​ទាំងនេះ ជា​ដីដំបូក​នឹង​គល់ឈើ​ចាស់ៗ មិនដឹង​ជា​ឯកឧត្តម​ព្រឹម រដ្ឋា ធ្វើ​របាយការណ៍​បិទ​ភ្នែក ឬ​ក៏​បើក​ភ្នែក​យ៉ាងណា​នោះ​ទេ បាន​មើលមិនឃើញ​ព្រៃឈើ ឬ​មួយ​ក៏​ឯកឧត្តម​ព្រឹម រដ្ឋា​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រាស់ក្រែល ក្នុងការ​ធ្វើ​របាយការណ៍ កុហក ថ្នាក់លើ​អោយ​ជឿ​តាម​របាយការណ៍​របស់​ខ្លួន ជាពិសេស គឺ​ឯកឧត្តម​សុខ​លូ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​.. សូមបញ្ជាក់​ថា​លោក​ព្រឹម​រដ្ឋា​ធ្នាប់​មានរឿង​ម្ដង​រួចមក​ហើយ​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​លិច​ទឹក​មិន​ទាន់​ផុត​អាជ្ញា​យុ​ការត្រឹមត្រូវ​ផង ស្រាប់តែ​លេចឮ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ធ្វើ​របាយការណ៍​ភូតកុហក់​ថ្នាក់ដឹកនាំ​ខាងលើ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ច្បាប់​សុំ​សម្អាត់​ដីដំបូ​ក​នឹងគ​ល់​ឈើចាសៗ តាម​ការពិត​សុទ្ធតែ​ដី​ព្រៃ​ទាំងអស់​សូម​បងប្អូន​ពិនិត្យមើល​ក្នុង​រូបភាព​ខាងក្រោម​នេះ​ ។

​ម្យ៉ាង​ទៀត​ច្បាប់​សុំ​ចុះ​គ្រឿងចក្រ​ស្ដារ​ប្រឡាយ​ចាស់ៗ​សព្វថ្ងៃនេះ​តាម​ការពិនិត្យ​មើល​គឺ​ច្បាប់​រញ៉េរញ៉ៃ​ច្រើនណាស់​គ្រឿងចក្រ​ពី​ម្ចាស់​ប្រើ​ច្បាប់​តែ​មួយ​ក៏​មាន​សូម​ស្ដា​ប្រឡាយឬ​អាងទឹ​កចាស់ៗ​បែ​ជា​មក​ជីក​ប្រឡាយ​ថ្មី​ទៅ​វិញ​ក៏មាន​។​បឋម​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888