ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អាង​ស្តុបទឹក​ដងទង់​ត្រូវ​ក្រុមហ៊ុន​មួយ​កំពុងអភិវឌ្ឍន៍​ដែល​មានឈ្មោះ (​បុរី​ធម្មជាតិ​ដងទង់​) បាន​ចាក់ដី​លុប ដើម្បី​សាងសង់​ផ្ទះល្វែង​លក់​

អាង​ស្តុបទឹក​ដងទង់​ត្រូវ​ក្រុមហ៊ុន​មួយ​កំពុងអភិវឌ្ឍន៍​ដែល​មានឈ្មោះ (​បុរី​ធម្មជាតិ​ដងទង់​) បាន​ចាក់ដី​លុប ដើម្បី​សាងសង់​ផ្ទះល្វែង​លក់​

(​ខេត្ត​កំពត​)៖ បើតាម ការ អះអាង​ពី​ប្រជាពលរដ្ឋ​បាន ឲ្យដឹងថា អាងទឹក​ដងទង់​មាន​ទំហំ​ប្រមាណ​ជាង​១០​ហិច​តា ស្ថិតនៅក្នុង​ភូមិ​សុ​ភី ឃុំស្រែជាខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត ត្រូវបាន​ក្រុមហ៊ុន​របស់ លោកស្រី ប៊ូ ចាន់​ធឿន បាន​ចាក់ដី​លុប​ហើយ រៀបចំ​សង់​ផ្ទះល្វែង​លក់​។​

​ប្រជាពលរដ្ឋ​ថា អាងទឹក​ដងទង់​នេះ គឺជា អាង​ស្តុក​ទឹក ដែល ប្រជាពលរដ្ឋ ប្រើប្រាស់​ជា​យូរណាស់​មក ហើយ ប៉ុន្តែ កាលពី​ពេល​ថ្មីៗ​នេះ ស្របពេល​ដែល មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវី​ដ​១៩ ក្នុង សហគមន៍ ដែល គ្រប់គ្នា មិន ហ៊ាន​ដើរហើរ​ទៅ​ណា​នោះ ស្រាប់ តែ​មាន​គ្រឿងចក្រ រាប់​សិប​គ្រឿង ដែល គេ ដឹងថា គឺជា របស់​ក្រុមហ៊ុន​លោកស្រី ប៊ូ ចាន់​ធឿន បាន​សម្រុក​ដឹក​ដី​យកមក​ចាក់​លុប​បឹង​នោះ ដោយ គេ មិន ឃើញ អាជ្ញាធរ ចាត់វិធានការ​ទប់ស្កាត់​ឡើយ​, តែ​បើ​តាម ពលរដ្ឋ​ថា ប្រហែលជា​អាច​មាន​ការ ត្រូវរ៉ូវ​គ្នា ជាមួយ អាជ្ញាធរ​ហើយ​មើលទៅ ទើប បានជា​គេ​ហ៊ាន​លុប​អាងទឹក​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​បែរជា​អាជ្ញាធរ ក៏ មិន​អើពើ​ដែរនោះ​។​

​ជុំវិញ​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ បើ​តាម​លោក ទល់ រិន្ទ មេភូមិ​សុ​ភី បាន​ថ្លែងថា​អាងទឹក​ដងទង់​នេះ គឺ​មាន​ទំហំ​ជាង​៥​ហិច​តា ហើយ​ដី​នៅ​ជុំវិញ​អាងទឹក គឺ​មាន​ជាង​៧​ហិក​តា ដែល​កន្លងមក​ប្រជាពលរដ្ឋ បាន អាស្រ័យ​ផល​លើ​ដី​នោះ ហើយ ពេលនេះ គឺ​ពិតជា​មាន​ការចាក់ដី​លុប​អាងទឹក​នេះ​មែន​។​

​អង្គភាព​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​ក្រុមហ៊ុន (​បុរី​ធម្មជាតិ​ដងទង់​)​របស់​លោកស្រី ប៊ូ ចាន់​ធឿន ដែល​រង​ការចោទប្រកាន់​នោះ​បាន​ទេ​នៅ​ថ្ងៃនេះ​។​

​ដោយឡែក លោក ស៊ីវ ផេង អភិបាល​ស្រុក​ដងទង់ មិន​បាន​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​ករណី​នេះ​ទេ ដោយ​ថា លោក​រវល់​ប្រជុំ​។​

​ចំណែក​លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពត បាន​ថ្លែងថា រឿង​ឈ្មួញ​ចាក់ដី​លុប​អាងទឹក​ដងទង់​លោក​មិន​បាន​អនុញ្ញាតិ​ច្បាប់​ឲ្យ​ទេ តែ​អា​រឿង​គេ​លុប គឺ​ពាក់​ពន្ធ័​និង​ចៅហ្វាយស្រុក​ដងទង់​ ព្រោះគេ​ជា​ម្ចាស់​មូលដ្ឋាន​។​

​បើ​តាម​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ថា អាងទឹក​ដងទង់​នេះ កន្លងមក​ធ្លាប់​មាន​រឿង​ចម្រូង​ច​ម្រះ​គ្នា​ជាមួយ​ពលរដ្ឋ ហើយ​លោក​ក៏​បាន​ទៅ​ចូលរួម​ដោះស្រាយ​ដែរ​, លោក​ថា ដី​អាងទឹក​ដងទង់​កើត​ក្រោយ​ឆ្នាំ​១៩៧៩​ហើយ​អាងទឹក​នេះ​ស្តុបទឹក​សម្រាប់​អោយ​ក្រុមទា​ហ៊ានឬ​រាជការនៅ​ដងទង់ស​ម្រាប់​ប្រើប្រាស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888