ថ្ងៃព្រហស្បតិ៍័ ទី២៩ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​កំពង់​កាប់បំផ្លាញ​ពេញបន្ទុក​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​

​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​កំពង់​កាប់បំផ្លាញ​ពេញបន្ទុក​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​

​តាម​ការកត់សម្គាល់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅពេល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​បន្តិចបន្តួច ដើម្បី​យក​ដី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​តែង​ត្រូវ​មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញា​ថាត់​វិធានការ​បង្ក្រាប​យ៉ាង​កំរោល​។ ប៉ុន្តែ​នៅពេល​បុគ្គល​ឈ្មោះ កឹ​ប និង​បុគ្គល​ឈ្មោះ ជឿន ខ្មៅ ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដ ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ក្បាល​កំពីង និង​ចំណុច​ក្បែរៗ​នោះ បែរ​ជា​មន្ត្រី​រដ្ឋបាល​ជ​ល​ផល​និង​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្តោយ​ឲ្យ​បុគ្គល​ទាំង​២​នាក់​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។ ហេតុនេះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​បុគ្គល​ឈ្មោះ កឹ​ប និង​បុគ្គល​ឈ្មោះ ជឿន ខ្មៅ បុគ្គល​ឈ្មោះ កឹ​ប និង​បុគ្គល​ឈ្មោះ ជឿន ខ្មៅ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​មាត់​ទន្លេសាប​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ យ៉ាង​គឃ្លើន​បន្តទៀត​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ករណី​បំផ្លាញ​ព្រៃ​លិច​ទឹក​ទន្ទ្រាន​កាន់កាប់​ដីធ្លី ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្ទាន់​។

​ប្រជាពលរដ្ឋ​បាន​បញ្ជា​កើ​ថា បុគ្គល​ឈ្មោះ កឹ​ប រស់នៅ​ក្នុង​ភូមិ​ស្ពាន​ក្រង ឃុំ​ចំណារ​ក្រោម និង​បុគ្គល​ម្នាក់ទៀត​ឈ្មោះ ជឿន ខ្មៅ រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ជ័រ ឃុំ​ចំណា​រលើ ស្រុក​ស្ទោង បានធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ក្បាល​កំពីង និង​តំបន់​ក្បែរ​នោះ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​ក្នុង​ខណៈ​ដែល​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក​រស្សា​ភាពស្ងៀមស្ងាត់​។​

​បើ​តាម​ប្រភព​ខ្លះ​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ជល​ផល​ក្នុង​ស្រុក​ស្ទោង និង​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក​ទេនោះ គឺ​បុគ្គល​ឈ្មោះ កឹ​ប និង​បុគ្គល​ឈ្មោះ ជឿន ខ្មៅ មិន​អាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ក្បាល​កំពីង និង​ចំណុច​ផ្សេងទៀត​បាន​ឡើយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទីតាំង​ដែល​បុគ្គល​ឈ្មោះ កឹ​ប និង​បុគ្គល​ឈ្មោះ ជឿន ខ្មៅ ទន្ទ្រាន​កាន់កាប់​នោះ​ជា​ជម្រក​ត្រី​ពង​កូន​មាន​ដើម​រាំង​ទឹកធំៗ និង​ព្រៃ​លិច​ទឺក​ច្រើន​ប្រភេទ​ហើយ​ព្រៃ​លិច​ទឹក កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​។

​ចំណែក​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ និង​លោក ហម ហ៊ុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​មាត់​បឹង​ទន្លេសាប​ក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នោះទេ​។​បឋម​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888