ថ្ងៃព្រហស្បតិ៍័ ទី១២ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដែល​ជា​ធនធាន​ធម្មជាតិ​ស្ទើរតែ​រលាយ​អស់​ទៅ​ហើយ​ក្នុង​ស្រុក​កែវ​សី​ម៉ា​

សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដែល​ជា​ធនធាន​ធម្មជាតិ​ស្ទើរតែ​រលាយ​អស់​ទៅ​ហើយ​ក្នុង​ស្រុក​កែវ​សី​ម៉ា​

ខេត្ត​មណ្ឌលគិរី​÷​កាលពី​ថ្ងៃ​ទី​០៥ ខែ ឧសភា ឆ្នាំ​២០២១​ក្រុមការងារ​សារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​នៅ​ក្នុង​ព្រៃ​ជាប់​ភូមិ​ស្រែនិ​ញ ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ។ ប្រភេទ​ឈើ​លេខ​១ សុ​ក្រំ ដែល​មាន​មុខកាត់​ធំៗ​ជាច្រើន​កន្លែង​សរុប​មាន​ចំនួន​( ៤៥​ដុំ​)​។​

​ស្រប​ពេល​នេះ​ដែរ​គេ​នៅ​តែ​ឆ្ងល់​ហើយ​ឆ្ងល់​ទៀតថា ចម្ងាយ​ពី​គំនរ​ឈើ​ទាំងនោះ​ទៅ​ស្នាក់ការ​បរិស្ថាន​មាន​ចម្ងាយ​ត្រឹមតែ​ជាង 1​គីឡូម៉ែត្រ​នោះទេ ? តើ​ហេតុអ្វី​?​បាន​ជា​កម្លាំង​បរិស្ថាន​ទាំងនេះ​ពុំ​បានដឹង​នឹង​រក្សា​ភាពស្ងប់ស្ងាត់​បែបនេះ​ទៅ​វិញ ?
​បើ​យោង​តាម​ប្រភព​ដាច់ដោយឡែក​មួយ​ពី​ប្រជាពលរដ្ឋ​វិញ បាន​លួច​បង្ហើប​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា​បើ​ទោះបីជា​យ៉ាងណា​ក៏​កម្លាំង​ជំនាញ​បរិស្ថាន​ទាំងនោះ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប​ឈើ​ទាំង​នោះ​ឡើយ​។​

​លុះ​មកដល់​ចំនុច​ផ្លូវបំបែក​ក្នុង ភូមិ ពូ​លូ​ង កែង​និង​សាលា ឃុំរ​មនា ពួកគេ​ក៏​បាន​បំបែក​ចូល​ទៅ​តាម​ផ្លូវលំ​កាត់​ឆ្ពោះទៅ​ឆ្លងដែន​តាម​ច្រកទ្វារ​ទ្វេភាគី កម្ពុជា​វៀតណាម ដាក់​ដាំ ដែល​មាន​ឈ្មោះ​លោក យូ សុធា ជា​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​នេះ​តែម្ដង​។​

​ក្បួន​រថយន្ត​ដែល​ពួក​គេ​ដឹក​ជញ្ជូន​ទាំងនោះ មាន​ប្រភេទ​រថយន្ត​សាំ​យ៉ុង ពី​៤០ ទៅ ៥០​គ្រឿង ធុន​ត្រា ឡុង​គ្រីស័រ កែច្នៃ​ជាច្រើន​គ្រឿង​ជា​រៀងរាល់​យប់ ។​

ការដឹកជញ្ជូន​ឈើ​យក​ទៅ​ប្រទេស​វៀតណាម​ដែលមាន​អ្នកមើលការខុសត្រូវ​ឈ្មោះថា លោក រិទ្ធ​លោក ណា​ង គេ​ពុំ​បានដឹង​ទេ​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​នោះ ថា​តើ​លោក​បាន​ជ្រាប​ដែរ​ឬក៏​មិន​បាន​ជ្រាប​យ៉ាងណា​នោះ​ទេ​? ទាំងនេះ​គឺជា​ព័ត៌មាន ដែល​អង្គភាព​យើងខ្ញុំ​ទទួលបាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី ០៥ ខែ​ឧសភា ឆ្នាំ​២០២១ យើង​នេះ ។​

​គេហទំព័រ​យើងខ្ញុំ​ស្នើសុំ​ដល់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំងមូល មានដូចជា លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ លោក​ស្នងការ​ខេត្ត​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ជាពិសេស​ឯកឧត្តម​នៃ​គណៈ​អភិបាលខេត្ត មេត្តា​ជួយ​ត្រួតពិនិត្យ​និង​តាមដាន​ស្រាវជ្រាវ នៃ​សកម្មភាព​ក្រុម​ឈ្មួញ​ដែល​មានឈ្មោះ​ដូច​ខាងលើ​និង​មេកា​ឈ្មោះ​លោក​រិទ្ធ ព្រមទាំង​លោក យូ សុធា មេ​ប៉ុស្ដិ៍​ប្រចាំ​ច្រក​ទ្វារ​ទ្វេភាគី ដាក់​ដាំ ដែល​កំពុង​រង​នូវ​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា ជា​អ្នក​ឃុបឃិត រួមគំនិត​និង​ជា​អ្នក​បើកដៃ​ឱ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​ធ្វើ​សកម្មភាព​ដូច​ដែល​អ្វីដែល​បាន​រៀបរាប់​ខាងលើ​នេះ​ផង​ចុះ​ទាន ៕​សូម​អរគុណ​
​បញ្ជាក់​(​ដែន​ជម្រក​ភ្នំ​ព្រិច​)​ឃុំ​ម៉េម៉ង់​ស្រុក​កែវ​សីម៉ា ខេត្ត​មណ្ឌល​គី​រី​មេ​ឈ្មួញ​ធំ​ប្រមូល​ទិញ ឈ្មោះ​យ៉ា និង​ឈ្មោះ​សាក់​នៅ​មេ​ម៉ង់ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888