ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់ ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់ ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​មាន​រិទ្ធ បានឲ្យ​ដឹង​ទៀងថា មួយ​រយៈ​នេះ​ឈ្មួញ​ឈ្មោះ ហ៊ា និង​ប្រពន្ធ​ឈ្មោះ ហ័ន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ឡង់ តាម​ច្រក​តោ​ល យ៉ាង​ពេញបន្ទុក​ព្រោះ​អាង​មាន​លោក សំ សាង ជា​បង្អែក​រឹងមាំ​។ ហេតុនេះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​ពិនិត្យឡើងវិញ​ជាបន្ទាន់ ហើយ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡ​ង់ ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ប្រកបដោយ​ប្រសិទ្ធភាព​។ ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មិនគួរ​ជឿ​តាម​របាយការណ៍​ភូតភរ​របស់លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ព្រមទាំង​ក្រុម​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡ​ង់ ខេត្តកំពង់ធំ​នោះទេ​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​លោក សំ សាង ប្រធាន​ស្នាក់ការ​បរិស្ថាន​នៅ​ចំណុច​ច្រក​តោ​ល ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ហ៊ា និង​ប្រពន្ធ​ឈ្មោះ ហ័ន ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រភព​បានឲ្យដឹង​ទៀតថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក សំ សាង ទេ​នោះ​គឺ​ឈ្មួញ​ឈើ​ឈ្មោះ ហ៊ា និង​ប្រពន្ធ​ឈ្មោះ ហ័ន ដែល​រស់នៅ​ក្នុងភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិទ្ធ ស្រុគ​សណ្តាន់ មិន​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់​បានទេ​។ រីឯ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ កំពុង​បណ្តោយ​ឲ្យ​លោក សំ សាង ប្រធាន​ស្នាក់ការ​បរិស្ថាន​ឈរជើង​នៅ​ចំណុច​ច្រក​តោ​ល​តំបន់​ព្រៃ​ឡ​ង់ ឃុំ​មាន​រិទ្ធ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តែម្តង ប្រហែល​មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​កំពង់ធំ បាន​លើកឡើង​ថា បើ​គ្មា​ការបើកដៃ​ពី​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ទេ​នោះ​គឺ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់​ស្រុក​សណ្តាន់ ជាពិសេស​លោក សំ សាង ប្រធាន​ស្នាក់ការ​បរិស្ថាន​ចំណុច​ច្រក​តោ​ល មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

ទាល់តែ​មាន​ការ​បើកដៃ​ពី​សំណាក់​លោក តុ​ប កក្កដា ទើប​លោក សំ សាង ហ៊ាន​សម្រួល​ឲ្យ​ឈ្មួញ​ឈ្មោះ ហ៊ា និង​ប្រពន្ធ​ឈ្មោះ ហ័ន ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡ​ង់ យ៉ាង​សុខ​ស្រួល​ហើយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត​។

​ជាងនេះទៅទៀត​ព្រៃ​អង់​តែ​ន​ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ក៏​កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​នាពេល​ឆាប់ៗ​ខាង​មុខ​ចៀស​មិន​ផុត​ឡើយ ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888