មណ្ឌលគីរី ÷ ជាក់ស្តែងនៅថ្ងៃទី០៣,ឧសភា,ឆ្នាំ២០២១ ប្រជាពលរដ្ឋ ក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា បានរាយការណ៍ មកក្រុម អ្នកសារព័ត៌មាន ក្នុងស្រុកបាន ចុះទៅផ្តិតយករូបភាព ខ្សឹបប្រាប់អោយ ( រស្មីឯករាជ្យ) ដឹងថា មានគំនរឈើ ច្រើនកន្លែង សរុបចំនួន (៦៣ដុំ) មាន មុខកាត់ធំៗ ប្រភេទ ឈើ ស្រឡៅ សុក្រំ ខ្វាវ ឈ្លីក យកមកលាក់ទុក្ខ ខាងក្រោយ វត្ត ដេអេ ។
ជាគំនរឈើ របស់ឈ្មួញឈ្មោះ រិទ្ឋ នឹងឈ្មោះ យាយរឿន ជាមេឈ្មួញ ដុះស្លែ តែងតែប្រមូលទិញឈើ ប្រណិត ដឹកយកទៅលក់ ស្រុកយួន តាមច្រកដាក់ដាំ ស្រុកអូររាំង បានយ៉ាងរលូនទាំងយប់ទាំងថ្ងៃ គ្មានរំខាន់ដល់ សមត្ថកិច្ច ពាក់ពន្ធ័ ក្នុងខេត្តមណ្ឌលគីរី សោះឡេីយ។
ទោះបីប្រមុខថ្នាក់ដឹកនាំកម្ពុជា នឹងក្រសួងសុខាភិបាល បានប្រកាស អោយបងប្អូន ប្រជាពលរដ្ឋ ទូទាំងប្រទេស ថែទាំសុខភាព កំពុងតែរងគ្រោះជំងឺ (កូវីដ១៩) ឆ្លងរីករាលដាល យ៉ាងខ្លាំងក្នុង ប្រទេសកម្ពុជា នៃព្រឹត្តិការណ៍២០គុម្ភះ បែរជា មេឈ្មួញឈ្មោះរិទ្ធិ ឈ្មោះយាយរឿន សម្រុកដឹកឈើប្រណិតយកទៅលក់ទៅវិញ.! ហេីយឈ្មួញទាំងនោះជំនាញសម្របសំរួល មន្រ្តីរដ្ឋាបាលព្រៃឈើនឹងសមត្ថកិច្ចពាក់ពន្ធ័ នៅតាមដងផ្លូវ ជាពិសេស អ្នកសារព័ត៌មាន ទេីបអ្វីៗរលូនទៅបាន ដូចពាក្យចាស់ពោលថា ត្រីងៀត ឆ្លៀតពង។
ប្រភព ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងទៀតថា ស្ទើរតែ រាល់ យប់ថ្ងៃ ឈ្មួញឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើ យ៉ាងពេញបន្ទុក មួយរយៈចុងក្រោយនេះ ប្រេីសុទ្ធតែ រថយន្ត ធុនដ្រា ឡង់គ្រីស័រ សាន់យ៉ុង ដឹកពីចំណុចភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ចូលទៅស្រុកអូររាំង ហើយចេញទៅលក់ ស្រុកយួនតាម ច្រកទ្វារភាគីដាក់ដាំ យ៉ាងគគ្រឹកគគ្រេង។
សេចក្តី រាយការណ៍ ពីពលរដ្ឋ ឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់ រថយន្តទំនើបៗដឹកជញ្ជូនឈើចេញពីផ្ទះ ដែលមានម្ចាស់ឈ្មោះ យាយរឿន ជាឈ្មួញជើងខ្លាំង ដែលបានសែនព្រេនអោយសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ទេីបមិនហ៊ានប៉ះពាល់ ក្បូនរថយន្តដឹកឈើ របស់ក្រុមឈ្មួញឈ្មោះ រិទ្ធ ដឹកចេញពី ក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយទៅដល់ មុខសាលាឃុំរមនា ក៏បត់ចូលតាមផ្លូវ លំគ្រួសក្រហម វាងក្រុងសែនមនោរម្យ ឆ្ពោះទៅច្រកដាក់ដាំ យ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំ ជាអ្នកមាន សិទ្ធិអំណាច ខ្លាំងជាងគេក្នុងការបើកដៃឲ្យ ឈ្មួញឈ្មោះ រិទ្ធ នឹងឈ្មោះយាយរឿន ព្រមទាំង ឈ្មួញដទៃ ទៀតដឹក ជញ្ជូនឈើទៅស្រុកយួន យ៉ាងសុខស្រួលរីឯសមត្ថកិច្ចពាក់ពន្ធ័ ក្នុងខេត្តមណ្ឌលគីរីទទួលបានផលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។
ការដែលលោក យូ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាបង្អែកដ៏រឹងមាំក្នុងខណៈដែលលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តមណ្ឌល គិរី រក្សាភាពស្ងៀមស្ងាត់។
បើតាមការបង្ហើបពីមន្ត្រីនគរបាល ក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា បើគ្មាន ការបើកដៃពី សំណាក់លោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទេនោះគឺលោក យូ សុធា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកដាក់ដាំ មិនហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុកនោះទេ។
ដូច្នេះហើយទើបមាន សេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាប ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកដាក់ដាក់ដាំ ជាបន្ទាន់។
ដោយហេតុថា មួយរ យៈចុងក្រោយនេះ ឈ្មួញ ឈ្មោះ រិទ្ធ និងឈ្មួញដទៃទៀតដឹក ជញ្ជូនឈើចេញទៅ ស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធ ណាចាត់វិធានការទប់ស្កាត់ឡើយ។