ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

គោ​មួយ​ក្បាល​ដែល​ត្រូវ​បាញ់​ចំក្បាល​នោះ គឺ​ពិតជា​ងាប់​ដោយសារ​គ្រាប់កាំភ្លើង​អាកា​បត់ ! លោក វន ស៊ីផា ពិតជា​បាន​យក​បរិវេណ​សាលា​ស្រុក​នេះ ស្រុក​សាមគ្គី​មាន​ជ័យ​ជា​ទីលាន​ស្តា​កាណុង ?

គោ​មួយ​ក្បាល​ដែល​ត្រូវ​បាញ់​ចំក្បាល​នោះ គឺ​ពិតជា​ងាប់​ដោយសារ​គ្រាប់កាំភ្លើង​អាកា​បត់ ! លោក វន ស៊ីផា  ពិតជា​បាន​យក​បរិវេណ​សាលា​ស្រុក​នេះ ស្រុក​សាមគ្គី​មាន​ជ័យ​ជា​ទីលាន​ស្តា​កាណុង ?

ករណី​គោ​អ្នកស្រុក​មួយ​ក្បាល ដែល​ត្រូវ​គ្រាប់កាំភ្លើង​ស្លាប់ តែ​គេ​នាំគ្នា​ពង្វាង​ថា ត្រូវ​ដុំថ្ម​នោះ បច្ចុប្បន្ននេះ គេ​បាន​ដឹងថា តាមពិតទៅ គឺ​ត្រូវ​គ្រាប់​ចំ​ក្បាល ស្លាប់ ។ ដែល​ការបាញ់បោះ​សេរី​នោះ គឺ​នៅក្នុង​បរិវេណ​សាលា​ស្រុក​នេះ ស្រុក​សាមគ្គី​មានជ័យ ។

​បើ​តាម​ការបញ្ជាក់​របស់​អ្នក​នាំ​ពាក្យស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក អ៊ៀរ ប៊ុន ធឿន កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ក្រោយពី​ក្រុម​ការងារ​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ធ្វើការ​ស្រាវជ្រាវ​មក សត្វ​គោ​របស់​ប្រជា​ពល​ដ្ឋ​ដែល​បាន​ងាប់​នៅក្នុង​បរិវេណ​សាលា​ស្រុក​សាមគ្គី​មានជ័យ ដែលមាន​ស្នាមរបួស​ត្រូវ​ចំ​ក្បាល​នោះ គឺ​ពិតជា​ងាប់​ដោយសារ​គ្រាប់កាំភ្លើង​អាកា​បត់ ដែល​បាញ់​ដោយ​លោក វន ស៊ីផា អភិបាល​ស្រុក​សាមគ្គី​មានជ័យ ។

​លោក អ៊ៀរ ប៊ុនធឿន ស្នងការរង និង ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​បន្ត​ទៀត​ថា , កាលពី​ព្រឹក​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ក្រុមការងារ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ឧត្តម សេនីយ៍​ត្រី ប៉ុល វុឌ្ឍី​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​រកឃើញថា ករណី​ដែល​បណ្ដាល​ឲ្យ​សត្វគោ​មួយ​ក្បាល ងាប់​ភ្លាមៗ​ក្នុង​បរិវេណ​សាលា​ស្រុក​នេះ គឺ​បណ្ដាលមកពី​លោក វន ស៊ីផា អភិបាល​ស្រុក​សាមគ្គី​មានជ័យ បាន​យក​កាំភ្លើង​អាកា​ស្វាយ​បត់​មក​បាញ់​សា​កស្ដា​កាណុង​ភ្ជុ​ច​ទៅ​នឹង​ដី បណ្ដាល​ឱ្យ​គ្រាប់កាំភ្លើង ផ្លាត​ត្រូវ​ចំ​ក្បាល​គោ​ងាប់​តែម្តង ។​

​ក្រោយពី​ក្រុម​ការងារ​របស់​ស្នងកា​រដ្ឋា​ស្រាវជ្រាវ​រក​ឃើញ​ហើយ បាន​យក​កាំភ្លើង​អាកា​បត់ និង គ្រាប់កាំភ្លើង មក​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ ។​

​គួរបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២១ សម្លេង​ស្នូ​រកាំ​២​គ្រាប់​បាន​ផ្ទុះ​ផ្ទួនៗ​គ្នា ចេញពី​សាលា​ស្រុក​សាមគ្គី​មានជ័យ ក្រោយពី​លោក វន ស៊ីផា អភិបាល​ស្រុក​សាមគ្គី​មានជ័យ​បាន​បាញ់​ដើម្បី​សាក​កាំភ្លើង ខណៈ​ដែល​សត្វ​គោមួយ​ហ្វូង​បាន​ចូល​ទៅ​ស៊ី​ស្មៅ​នៅ​បរិវេណ​សាលា​ស្រុក​នេះ ។ ក្រោយ​ពី​ផ្ទុះ​អាវុធ​អស់​២​គ្រាប់ ហ្វូងគោ​បាន​រត់​ចេញ ចំណែកឯ​សត្វ​គោ​១​ក្បាល ដែល​ជា​របស់ ប្រជាពលរដ្ឋ​ឈ្មោះ ខែ​ក គឿន អាយុ ៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡឹ​ក ស្រី មាន​ទីលំនៅ​ក្នុងភូមិ​មាន​ក​លិច ឃុំ​មាន​ក ស្រុក​សាមគ្គី​មានជ័យ​បាន​ងាប់​ដោយ​ត្រូវ​នឹង​គ្រាប់កាំភ្លើង​ចំក្បាល ។

​ក្រោយ​ពី​សត្វ​គោ​ងាប់​ត្រូវបាន​ប្រជាពលរដ្ឋ​រត់​មក​ប្រាប់​ម្ចាស់​គោ​ថា គោ​របស់​ខ្លួន​ងាប់​បាត់​ហើយ​ដោយសារ​គេ​បាញ់​នៅ​សាលាស្រុក​សាមគ្គី​មានជ័យ ។​

​ក្រោយ​ពី​សត្វ​គោ​ងាប់​ភ្លាម លោក សេង ចិន្តា ដែលជា​អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ បញ្ជាក់​ប្រាប់ថា សត្វ​គោ​ដែល​ងាប់​នេះ គឺ​ដោយសារ​គេ​គប់​និង​ដុំថ្ម​ដែល​ករណី​បាន​គេ​ដាក់​ការសង្ស័យថា ជាកា​បំភ្លៃ​ហេតុការណ៍ ដើម្បី​បន្ធូ​ស្ថានការណ៍ ដែល​បង្កឡើង ដោយ​លោក វន ស៊ីផា អភិបាល​ស្រុក​សាមគ្គី​មានជ័យ ។​

​ករណី​នេះ​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង​ថា ករណី​ចៅហ្វាយស្រុក ជា​អ្នកបង្ក ប៉ុន្តែ​បើ​ខុស​ពី​អ្នកធំ ឬ អ្នកមាន​អំណាច​វិញ កុំថាឡើយ​ផ្ទុះអាវុធ​បែបនេះ គ្រាន់តែ​លី​ធ្នូ ឬ​ស្នា អាវុធ​កែច្នៃ​ផ្សេងៗ ក៏​ត្រូវ​សមត្ថកិច្ច​ដកហូត នឹង​អាច​ឃាត់​ខ្លួន​ទៀត​ក៏​ថា​បាន ប៉ុន្តែ​ករណី​នេះ គេ​កំពុង​ដាក់​ការសង្ស័យថា តើ​ការផ្ទុះ​អាវុធ​នេះ​ជា​ការបាញ់​ស្តា​កាណុង ឬ ជាការ​បាញ់​ដោយ​ចេតនា​ពិតប្រាកដ​របស់​លោក​អភិបាលស្រុក វន ស៊ីផា សំដៅ​ទៅ​សត្វ​គោ ។​

​ក្រោយពី​ក្រុម​ការងារ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​រកឃើញថា សត្វ​គោ​ដែល​ងាប់ ពិតជា​ស្នាដៃ​របស់​លោក វន ស៊ីផា ពិតប្រាកដ​មែន​នោះ ថា តើ​អភិបាលខេត្ត កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន និង​ចាត់វិធានការ​បែបណា ដល់​ចៅហ្វាយស្រុក​មួយ​នេះ កុំឲ្យ​មាន​គំរូ​អាក្រក់​ដល់​ថ្ងៃ​ក្រោយ​ទៀត ។​

​សូមបញ្ជាក់​ថា​មុន​ដំបូង​ឡើយ លោក​អភិបាល​ស្រុក​រូប​នេះ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​បាញ់​, ដោយឡែក​អធិការនគរបាល​ស្រុក​វិញ​បាន​បំភ្លឺ​ថា​គឺជា​ករណី​យក​ដុំថ្ម​គប់ ។ ការឆ្លើយ​ដោះ​បន្ទុក​ខាងលើ​របស់​ចៅហ្វាយស្រុក​និង​លោក​អធិការ ផ្ទុយ​ពី​អង្គហេតុ​ក៏​ជា​បទល្មើស​ផងដែរ ព្រោះ​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​គួរតែ​ដឹង​អំពី​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888