ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ប្រជាពលរដ្ឋ​សូម​បំបែក​បញ្ជីខ្មៅ​ពុករលួយ​របស់​នាយផ្នែក​រដ្ឋបាល​ជលផល​ឃុំ​ផាត់​សណ្ដាយ នឹង​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​កំពង់ស្វាយ​ក្រោម ពាក់ព័ន្ធ​.?.?.?.

ប្រជាពលរដ្ឋ​សូម​បំបែក​បញ្ជីខ្មៅ​ពុករលួយ​របស់​នាយផ្នែក​រដ្ឋបាល​ជលផល​ឃុំ​ផាត់​សណ្ដាយ នឹង​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​កំពង់ស្វាយ​ក្រោម ពាក់ព័ន្ធ​.?.?.?.

​ខេត្ត​កំពង់ធំ ៖ ស្រុក​កំពង់ស្វាយ កាលពី​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២១ ពលរដ្ឋ​សូម​សំណូមពរ​ទៅ​អង្ក​ភាព​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ដាក់​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​លោក​យ៉ាន​វិសាក​ហៅ​សែ​នាយ​ផ្នែក​រដ្ឋបាល​ជលផល​ឃុំ​ផាត់​សណ្ដា​យ និង​លោក​ស៊ិន សុ​ភី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ​ក្រោម បាន​ប្រព្រឹត្ត​អំពើពុករលួយ​រាប់​ឆ្នាំ​មក​ហើយ​ដោយឡែក​អង្គភាព​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចេះ​តែ​មើលរំលង ។​

​ជាក់ស្ដែង​ករណី​សម្រាស់​ចំនួន​4​ព្រែក​នឹង​នៅ​តាម​ដង​ស្ទឹងសែន លោក​យ៉ាន់​វិសាក់​ហៅ​សែ​យកលុយ​ពុករលួយ​ទាំង​មុន​នឹង​ក្រោយ​សរុប​8000$.​ប្រាំបី​ពាន់​ដុល្លារ​.​ចំណែក​លោក​សុិន​សុភី​នាយ​សង្កាត់​កំពង់ស្វាយ​ក្រោម​យកលុ​យ​ពុករលួយ​ពី​បទល្មើស​ហ៊ុស​ម្រាស់ចំនួ​ន​3000$.​បី​ពាន់​ដុល្លារ​.​នេះ​ទង្វើ​របស់​ជំនាញ​ជលផល​បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​.​ពលរដ្ឋ​បាន​បន្តទៀតថា​បើ​លោក​យ៉ាន់​វិសាក់​ហៅ​សែ​វិញ​គឺ​មនុស្ស​កំពូល​ល្បិច​.​ហើយ​ពូកែ​ខាង​ស្បថ៍​អោយ​ងាប់​គ្រប់បែបយ៉ាង​.​អ្នក​ល្មមៗ​គឺ​តាម​លោក​យ៉ាន់​វិសាក់​មិនទាន់​ទេ ។​

​ពលរដ្ឋ​បាន​បន្ត​ទៀត​ថា​សូមឲ្យ​ស្ថាប័ន​តុលាការ​ខេត្ត​កំពង់ធំ​មេត្តា​ចេញ​ដីកា​កោះហៅ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​យក​កញ្ចប់​លុយខ្មៅ​មក​រត់​ការ​ឲ្យ​ថ្នាក់លើ​នៅក្នុង​ខេត្តកំពង់ធំ​មួយចំនួន​និង​សូមឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដាក់​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​មន្ត្រីជលផល​ដែល​ចាក់គ្រឹះ​ដុះ​ស្លែ​រាប់​ឆ្នាំ​មកហើយ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​និង​បទល្មើស​នេសាទ​គ្រប់​បទ​ល្មើស​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888