ប្រភពពីមន្ត្រីនៅច្រកបុសមន បានឲ្យដឹងថា ឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងគំហុកហើយក្លាយជាប្រភពចំណូលដ៏សំខាន់របស់លោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន និងលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន។
សម្រាប់ប្រជាពលរដ្ឋនិងអាជីវករដែលនាំចូលទំនិញបន្តិចបន្តួចតាមច្រកបុសមន មកលក់ចែកចាយលើទីផ្សារក្នុងខេត្តស្វាយរៀង ត្រូវបានលោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន និងមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោក ឃុត សាលីន គាបយកលុយលើតុក្រោមតុដោយពុំមានការយោគយល់ឡើយ។
ជាងនេះទៅទៀតលោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន តែងប្រើឈ្មោះលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទមព្រោះលោក កឹង ឃន ក៏ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកជាច្រើនឆ្នាំមកហើយផងដែរ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ ណារិន្ទ មេប៉ុស្តិ៍នគរបាលច្រកបុសមន នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពបានឲ្យដឹងទៀតថា ការដែលលោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានកិច្ចសហការជាមួយលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។
បើតាមប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា ការដែលលោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្តព្រោះអីលោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកទ្វេភាគីបុសមន និងលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន មិនចាត់វិធានការទប់ស្កាត់ឡើយ។
ចំណែកប្រជាពលរដ្ឋនិងអាជីវករដែលនាំចូលទំនិញពីស្រុកយួនតាមរ៉ឺម៉កម៉ូតូ គោយន្ត ឬត្រាក់ទ័រត្រូវបានសមត្ថកិច្ចនៅច្រកបុសមនរួមដៃគ្នាគាបយកលុយយ៉ាងរលូន។ បញ្ហានេះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន និងលោក ឃុត សាលីន កំពុងរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។មានត