ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក នុត លី​ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញបន្ទុក​

​លោក នុត លី​ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញបន្ទុក​

​ប្រភព​ស្និទ្ធ​នឹង​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ បានឲ្យដឹងថា ដោយសារ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ទើប​លោក នុត លី មិន​ញញើត​ក្នុងការ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​រំភើយ​។​

​តាម​ការអះអាង​របស់​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹង​ជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏​ត្រូវ​បង់លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់​របស់លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល និង​បក្ខពួក​មិន​អាច​តវ៉ា​បាន​ឡើយ​។

រី​ឯ​ម្ចាស់​រថយន្ត​ធុន​ធំ​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​ខ្សាច់​និង​ថ្ម​ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល យ៉ាង​រលូន​ឲ្យតែ​ម្ចាស់​រថយន្ត​ទាំងនោះប​ង់​លុយ​តាម​ការកំណត់​របស់​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ និង​បក្ខពួក​។

​ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លុវជាតិលេខ​៤ ភូមិ​ស្ទឹង​សំរោង ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល នៅតែ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​ដដែល​។

ប្រភព​បានឲ្យដឹង​ទៀតថា បើទោះបី​បណ្តាញ​ព័ត៌មាន​នានា​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល យ៉ាងណាក៏ដោយ​ក៏​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សម្ងំ​ស្ងាត់ឈឹង​ដដែល​។ ជាង​នេះ​ទៅ​ទៀត​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើពុករលួយ​ពេញបន្ទុក​របស់លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ ស្រុក​កំពង់​សិលា​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយ​ពេញទំហឹង​របស់លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ អាច​ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ក្រសួង​សាធារណការ ផងដែរ​។ ជាក់ស្តែង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក នុត លី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​៤ និង​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ធ្លាប់​ប្តេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ​។​
​បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888