ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក គឹម សារិទ្ធ ជា​មន្ត្រី​ជលផល​ជើង​ខ្លាំង​នៅ​ខេត្តតាកែវ ល្បី​ខាង​ប្រើ​អំពើហិង្សា​ពេល​នេះ​ចុះ ទៅ ចាប់​ពង​ទា​ប្រជាពលរដ្ឋ ហើយ​ថា ជា​បញ្ជា​ថ្នាក់លើ​…

លោក គឹម សារិទ្ធ ជា​មន្ត្រី​ជលផល​ជើង​ខ្លាំង​នៅ​ខេត្តតាកែវ ល្បី​ខាង​ប្រើ​អំពើហិង្សា​ពេល​នេះ​ចុះ ទៅ ចាប់​ពង​ទា​ប្រជាពលរដ្ឋ ហើយ​ថា ជា​បញ្ជា​ថ្នាក់លើ​…

(​ខេត្តតាកែវ​)៖ ក្រោយ​ពី​ល្បីល្បាញ រឿង ប្រើ ហិង្សា លើ ប្រជាពលរដ្ឋ ម្នាក់ បណ្តាល ឲ្យ ស្លាប់ ដោយ​សំណុំរឿង​នេះ មិន ទាន់ ផុត​ពី​ដៃ​តុលាការ ផង​នោះ ពេលនេះ លោក គឹម សារិទ្ធ ហៅ​មាន ដែល​មាន​តួនាទី​ជា នាយរង​អធិការកិច្ច​ចតុមុខ បាន ល្បីល្បាញ​រឿង​មួយ ទៀត ហើយ ក្រោយ ពី រូបលោក​ដែល ជា មន្ត្រីជលផល បែរជា ទៅ ចាប់ រ៉ឺម៉ក​ដឹក​ពង​ទា​របស់​ប្រជាពលរដ្ឋ ដែល​ទំនងជា​ចង់​ជំរិត​ទារលុយ ហើយ​ថា ជា បញ្ជា របស់​ថ្នាក់ លើ​។​

​តាម​មន្ត្រី​សមត្ថកិច្ច​និយាយថា ហេតុការណ៍ នេះ បាន កើត ឡើង នៅ ស្រុក គិរីវង់ ដោយ លោក គឹម សារិទ្ធ ដែល​ជា​មន្ត្រីជលផល និង ប​ក្ខ ពួក ម្នាក់ទៀត ដែល ទំនងជា ស្រវឹង បាន​ចុះ ទៅ ឃាត់ រ៉ឺម៉ក ដឹក​ពង​ទា​របស់​ប្រជាពលរដ្ឋ ហើយ ទំនង ជា ទារលុយ មិន បាន ក៏ បាន នាំ រ៉ឺម៉ក នោះ ទៅ កាន់​អធិការដ្ឋាន​នគរបាល ស្រុក គិរីវង់​ដើម្បីឲ្យ សមត្ថកិច្ច ធ្វើ កំណត់​, តែ​ដោយ សមត្ថកិច្ច មិន ដឹង​ធ្វើ កំណត់ហេតុ យ៉ាង ម៉េច ព្រោះ គ្មាន​កំហុស​អ្វី​ផង​នោះ ធ្វើ ឲ្យ លោក គឹម សារិទ្ធ ខឹង ក៏ បាន ទូរស័ព្ទ​ហៅ បក្ខពួក ជា​មន្ត្រីជលផល​១​ឡាន​ពី​ខេត្តតាកែវ មក ទាំងយប់​។​

​ករណីនេះ គេ​មាន​ការងឿងឆ្ងល់​ថា ហេតុអ្វី លោក គឹម សារិទ្ធ ដែលជា មន្ត្រីជលផល បែរជា មក ចាប់​ពង​ទា ដែលជា សមត្ថកិច្ច របស់​បសុពេទ្យ ទៅវិញ​? ហើយ បាន​ប្រើ​ពាក្យ​ថា នេះ គឺជា បញ្ជា របស់ ថ្នាក់ លើ​។​

​ចំពោះ​ករណី​នេះ លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល ជលផល ខេត្ត តាកែវ បាន​ថ្លែង​នៅ​ព្រឹក​មិញ​នេះ​ថា លោក​កំពុងតែ​ប្រជុំ ជាមួយ លោក អភិបាលខេត្ត​តាកែវ​ដើម្បី​ពិភាក្សា ពី​សំណុំរឿង​នេះ​ហើយ ថា​តើ​ហេតុអ្វី បានជា មន្ត្រីជលផល ទៅ​ឃាត់​រ៉ឺម៉ក ដឹក​បង​ទា​របស់​ប្រជាពលរដ្ឋ​?

​យ៉ាងណាក៏ដោយ បើ យោង តាម សារ ជា សំឡេង របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ទៅ កាន់ អភិបាលខេត្ត ជាប់​ព្រំដែន​ប្រទេស ជិត ខាង កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏ បានស្នើ រ​ដល់​អាជ្ញាធរ ឲ្យ ជួយ សម្រួល ដល់ ការ រក ទទួលទានរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ នៅ តាម ព្រំដែន ក្នុងនោះ ជា ការ កត់សម្គាល់ សម្តេច​ក៏ បានធ្វើការ ស្តីបន្ទោស ចំពោះ​ស្ថាប័ន​មួយចំនួន​ផង​ដែរ ចំពោះ​ការ ចេញ​វិធានការ​ហាមឃាត់ មិន ឲ្យ មានការ​នាំចូល​ផលិតផល មួយ ចំនួន​ពី​ប្រទេស ជិត ខាង​ដូចជា ត្រី​ជាដើម ដែល វា បាន ខុស ទៅនឹង កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888