ប្រភពពីមន្ត្រីនៅច្រកទ្វារភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ណាង និងឈ្មួញឈ្មោះ រិទ្ធ ប្រើប្រាស់រថយន្តធុនដ្រា ជាច្រើនគ្រឿងដឹកជញ្ជូនឈើប្រភេទលេខ១ និងឈើប្រណីតចេញទៅស្រុកយួនតាមច្រកដាក់ដាំនិងច្រករបៀងកង់ឡង់ យ៉ាងរលូនព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលខេត្តមណ្ឌ លគិរី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ។ ក្នុងនោះលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ជាអ្នកមានអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងរលូន។
តាមការបង្ហើបពីមន្ត្រីនគរបាលមួយចំនួននៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីសំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ផងដែរ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌ លគិរី ក៏ដូចជាលោក ហែម បូណារ៉ែល មេបញ្ជការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញឈ្មោះ រិទ្ធ ឈ្មួញឈ្មោះ ណាង និងឈ្មួញដទៃទៀតដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ យ៉ាងគំហុក។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី ជាបន្ទាន់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ក្នុងស្រុកកោះញែក ស្រុកកែវសីមានិងស្រុកពេជ្រាដា កំពុងប្រឈមនឹងសេចក្តីវិនាស ។ ដោយហេតុថា ឈ្មួញឈ្មោះ រិទ្ធ ឈ្មួញឈ្មោះ ណាង និងឈ្មួញច្រើននាក់ទៀតនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំនិងច្រករបៀងកង់ឡង់ ឃុំដាក់ដាំ ស្រុកអូររាំង យ៉ាងពេញបន្ទុក។ រីឯលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌ លគិរី ក៏ដូចជាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការននគរបាលខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របទៅតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាល។មានត