ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

តើ​ទីតាំង​កត់​ឆ្នោត​វៀតណាម​P9​មាន​អ្វី​ពាក់ព័ន្ទ​ជាមួយ​និងអ​ធិ​ការ​ខណ្ឌ​ឫស្សីកែវ​បាន​ជា​មិន​ហ៊ាន​បង្ក្រាប​!

តើ​ទីតាំង​កត់​ឆ្នោត​វៀតណាម​P9​មាន​អ្វី​ពាក់ព័ន្ទ​ជាមួយ​និងអ​ធិ​ការ​ខណ្ឌ​ឫស្សីកែវ​បាន​ជា​មិន​ហ៊ាន​បង្ក្រាប​!

​ភ្នំពេញ​៖ ទីតាំង​កត់​ឆ្នោត​វៀតណាម P9 ដ៏​ធំ​មួយ​កន្លែង​កំពុង​សប្បាយ​កើប​លុយ​យ៉ាង​ត្រជាក់ចិត្ត​និង​បើក​លេង​យ៉ាង​រលូន​ជា​យូរ​ឆ្នាំ​មកហើយ នៅតាម​បណ្ដោយ​ផ្លូវ​ទៅ​ជ្រោះ​បាត់​ស្នេហ៍ ជាប់​ផ្សារ​សាំ​ហាន់​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​មិន​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចុះ​បង្ក្រាប​ឡើយ ទង្វើ​ប្រងើយ​កន្តើយ​នេះ​ហាក់បីដូចជា​ផ្គើន​ទៅ​នឹង​ប្រសាសន៍​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​បាន​អោយដឹងថា ទីតាំង​ខាងលើនេះ​ជា​របស់​លោក ឧកញ៉ា ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជា​ម្ចាស់​ល្បែងស៊ីសង​ដ៏​ធំ​មួយ ទើប​លោក​អធិការ​ខណ្ឌ​ឫស្សី​កែវ​មិន​ហ៊ាន​បង្ក្រាប​។​

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​នេះ អង្គភាព​សារព័ត៌មាន​យើង​ក៏​បាន​ទាក់ទង​ទៅ​លោក​អធិការ​ខណ្ឌ​ឫស្សីកែវ តែ​បែ​ជា​មាន​អ្នក​ផ្សេង​ទាក់ទង​មក​អ្នកសារព័ត៌មាន​វិញ ហើយ​បាន​អះអាង​ថា​ខ្លួន​ក៏​ជា​មន្ត្រី​ម្នាក់​ដែល​មាន បុណ្យស័ក្តិ​មិនតូច​ដែរ ទើប​ហ៊ាន​បើក​កន្លែង​លេង​ល្បែងស៊ីសង​នេះ​។​

​ទាំងអស់នេះ​ហើយ​ដែល​ជា​ការ​ព្រួយ​បារ​ម្មណ៍​របស់​ពលរដ្ឋ ហើយក៏​បាន​ដាក់​ការសង្ស័យ​ទៅលើ​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​ថា ប្រហែលជា​មាន​អ្វី​ពាក់ព័ន្ធ​ហើយ​បាន​ជា​មិន​ហ៊ាន​បង្ក្រាប​បែបនេះ​។​

​តែ​ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខណ្ឌ សូម​មាន​ចំណាត់ការ​ចុះបង្ក្រាប​នូវ​ល្បែងស៊ីសង​ខាងលើ​មួយ​នេះ​ផង ខណៈ​ដែល​ម្ចាស់​ទីតាំង កំពុងបើក​លេង​គគ្រឹក​គគ្រេង​យ៉ាង​រលូន​ដោយ​មិន​ខ្លាចញញើត​អ្វី​បន្តិច​សោះ​។​

​ហើយ​ប្រជាពលរដ្ឋ​សង្ឃឹមថា​អាជ្ញាធរ​ខណ្ឌ​និង​មាន​ចំណាត់ការ​ចុះបង្ក្រាប​នូវ​ល្បែងស៊ីសង​ឆ្នោត​វៀតណាម​ដុះ​ស្លែ​មួយ​នេះ​ជាក់​ជាមិនខាន​។ ពីព្រោះ​កន្លងមក​លោក​អភិបាល​ខណ្ឌ​តែងតែ​ចុះបង្ក្រាប​ទីតាំង​ជាច្រើន​កន្លែង រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​លោក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888