(ភ្នំពេញ)៖ នៅវេលាម៉ោង ២២នឹង០០ នាទី ថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ ២០២១នៅចំណុចផ្លូវលំ ក្រុម ១៩ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីហិង្សា(កាប់គ្នា)បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង ០២នាក់រងរបួស។ ភ្លាមៗកម្លាំងអ.ហ ខណ្ឌជ្រោយចង្វា បានចុះទៅដល់កន្លែងកើតហេតុបានធ្វើស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ៖
១- មានឈ្មោះ សែម ហេង (របួសធ្ងន់)ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររត់តុ មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
២- ឈ្មោះ ចឹប ចាន់ឌីន (របួសស្រាល)ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងអ៊ីនធឺណិត មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
៣- ឈ្មោះ លី តុ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)ភេទប្រុសអាយុ ២២ ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅបច្ចុប្បន្នភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រហូតដល់វេលាម៉ោង២៣នឹង៤០នាទីថ្ងៃខែឆ្នាំដដែលនៅចំណុចរោងកម្មករស្នាក់នៅរបស់បុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ ៦ អា ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំង ឣ.ហ ខណ្ឌជ្រោយចង្វា បានសហការណ៏ជាមួយកម្លាំង អ.ហ រាជធានី ចាប់បានជនសង្ស័យចំនួន 0៣នាក់ក្នុងចំនោមបក្សពួកចំនួន 0៦នាក់ដែលធ្វើសកម្មភាពវាយកាប់គ្នា។
ជនសង្ស័យដែលឃាតខ្លួនបាន៣នាក់មានឈ្មោះទី១ រុន សុភ័ក្រ (ជនដៃដល់) ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរជាសំណង់ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
២ ឈ្មោះ ពេជ្រ ប៉ី (ជនដៃដល់)ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិតាយេក ឃុំតាយេក ស្រុកដំដែក ខេត្តសៀមរាប។
៣ ឈ្មោះ វាន់ ឌឿន (សង្ស័យពាក់ព័ន្ធ)ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិខ្ជាយ ឃុំតំបែ៑លស្រុកតំបែ៑ល ខេត្តត្បូងឃ្មុំ។
វត្ថុតាងចាប់យកបានរួមមាន១ ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ២ ម៉ូតូហុងដា សង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW.5444
៣ ដាវ ចំនួន0១ដើម
៤ ទូរស័ព្ទចំនួន 0២គ្រឿង។
ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអ.ហ រាជធានី ចំណែកបក្សពួក០៤នាក់ទៀតដែលរត់គេចខ្លួនមានមានឈ្មោះ
១ ឈ្មោះ រ៉ា ភេទប្រុស
២ ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស
៣ ឈ្មោះ រិទ្ធ ភេទប្រុស
៤ ឈ្មោះ ក្រឹម ភេទប្រុស
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើកម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនបន្តដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕