ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ជម្លោះ​ក្នុង​វង់​ផឹកស៊ី មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ម្នាក់ យក​កាំភ្លើង AK បាញ់​ប៉ង​សម្លាប់​ប្រជា​ការពារ​

​ជម្លោះ​ក្នុង​វង់​ផឹកស៊ី មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ម្នាក់ យក​កាំភ្លើង AK បាញ់​ប៉ង​សម្លាប់​ប្រជា​ការពារ​

(​កំពង់ស្ពឺ​)៖ បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​ករណី ប៉ុនប៉ង​ឃាតកម្ម មួយ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ពោធិ៍​កោង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​ប្រភព​បញ្ជាក់ថា ជនសង្ស័យ​មាន​ឈ្មោះ ឱម ពេជ្រ​ពិដោ មាន​ឋានន្តរស័ក្តិ អនុសេនីយ៍ឯក (​ស័ក្តិ ៣) ជា​មន្ត្រី​នគរបាល​រដ្ឋ​បាល​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​
​ចំណែក​ជនរងគ្រោះ​មានឈ្មោះ អ៊ី សុផល ភេទ​ប្រុស មានមុខ​របរ ប្រជា​ការពារ​ភូមិ​។​
​ជនសង្ស័យ និង​ជនរងគ្រោះ រស់នៅ​ភូមិ​ពោធិ៍​កោង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ជាមួយគ្នា​។​

​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ ព្រមទាំង​កម្លាំង​ប្រជា​ការពារ​ដទៃទៀត បាន​ផឹកស៊ី​ជាមួយគ្នា​។​

​លុះដល់​ម៉ោង​ប្រហែល ៨​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ជនសង្ស័យ បាន​និយាយ​ទៅកាន់ ជនរងគ្រោះ និង​កម្លាំង​ប្រជា​ការពារ​ដទៃ​ទៀត​ថា​៖ «​ពួក​ប្រជា​ការពារ មិច​មិន​ដើរល្បាត​ជាមួយ​អញ​? មិច​ទៅ​ដើរ​ជាមួយ​ប៉ូលីស​ផ្សេង​?»
​ពេលនោះ ជនរងគ្រោះ អ៊ី សុផល បាន​តប​វិញ​ថា​៖«​ពួក​ខ្ញុំ​ដើរ​តាម​បទបញ្ជា​របស់​មេ​ប៉ុស្តិ៍ បើ​មេ​ប៉ុស្តិ៍​ឲ្យទៅ​ជាមួយ​អ្នក​ណា ខ្ញុំ​ទៅ​ជាមួយ​អ្នកនោះ​។​»
​ស្រាប់តែ​ជនសង្ស័យ​ខឹងសម្បា​យ៉ាងខ្លាំង និង​ស្រែក​ថា​៖«​អញ​ទៅយក​កាំភ្លើង​បាញ់ ឯង (​ជនរងគ្រោះ​) ចោល​មួយ​មើល​។​»
​និយាយ​រួច ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​មួយ​ភ្លែត ស្រាប់តែ ស្ពាយ​កាំភ្លើង AK (​បើក​សោរ និង​អា​ម៉េ​បញ្ចូល​គ្រាប់​ហើយ​ស្រេច​) ទៅ​ភ្ជង់ បម្រុង​បាញ់សម្លាប់​ជន​រងគ្រោះ​មែន ប៉ុន្តែ​ដោយ​មាន​កម្លាំង​ប្រជា​ការពារ​នៅ​កន្លែងកើតហេតុ ជួយ​ជ្រោងកាំភ្លើង​ឡើង​លើ​ទាន់ ទើប​បាញ់​ខុស​ជនរងគ្រោះ ចំនួន ១​គ្រាប់ និង​ត្រូវ​ប្រជា​ការពារ​ម្នាក់ កាច់​យក​បង់​កាំភ្លើង​ចេញ និង​ដណ្តើម​កាំភ្លើង​បាន​ទើប​មិន​បណ្ដាលឲ្យ​មាន​អ្នកណា​រងរបួស ឬ​ស្លាប់ នៅក្នុង​ពេល​កើតហេតុ​។​

​ក្រោយ​កើតហេតុ ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ជុំវិញ​ករណី មន្ត្រីនគរបាល​បាល ផឹក​ស្រវឹង និង​យក​កាំភ្លើង AK បាញ់​រាស្ត្រ ប៉ង​សម្លាប់​នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នង​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​យ៉ាងខ្លី​ថា​៖«​កំពុង​ចាត់ការ​។​»

​ប្រជាពលរដ្ឋ និង​កម្លាំង​ប្រជា​ការពារ សំណូមពរ​ឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​ខេត្ត​កំពង់ស្ពឺ មេត្តា​ចាត់កា​រលើ​មន្ត្រីនគរបាល​រូបនេះ យ៉ាង​តឹងរឹង​ទៅតាម​ច្បាប់ ព្រោះ អំពើ​ប៉ុនប៉ង​ឃាតកម្ម​លើ​ប្រជាពលរដ្ឋ​ដែល​គ្មាន​កំហុស និង​ព្រោះតែ​ស្រវឹងស្រា​របស់​ជនសង្ស័យ គឺ​ពុំ​គួរ​ណា​យក​ទៅ​ត្រឹម​ដាក់ពិន័យ​កងកម្លាំង​នោះទេ បើ​មិន​ដូច្នេះ​ទេ កម្លាំង​ប្រជា​ការពារ​រូប​ណា​ហ៊ាន ចូលរួម​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​បន្តទៅទៀត បើ​មន្ត្រី​ប៉ុស្តិ៍​ខឹង​តិចតួច អាង​យក​កាំភ្លើង​បាញ់​សម្លាប់​ពួកគាត់ និង​គ្មាន​ទោស​នោះ​។​

​ម្យ៉ាងទៀត ប្រជាពលរដ្ឋ ស្នើឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​ខេត្ត​កំពង់ស្ពឺ មេត្ត​បើ​កការស៊ើបអង្កេ​ត​ជាបន្ទាន់​ចំពោះ​ការធ្វេសប្រហែស និង​ប្រគល់​កាំភ្លើង​ឲ្យ​មន្ត្រី​ស្រវឹងស្រា យក​ទៅ​ដើរ​បាញ់​បោះ​សេរី ពី​សំណាក់​នាយ​មេ​ប៉ុស្តិ៍​ឃុំ​ព្រះ​ស្រែ ឈ្មោះ ស៊ុន ភុន​ណ្ណា ហៅ កឺ ផង ពីព្រោះ​បើ​គ្មាន​ការអនុញ្ញាតិ​ពី នាយ​ប៉ុស្តិ៍​ទេ តើ​មន្ត្រី​ឈ្មោះ ឱម ពេជ្រ​ពិដោ (​ជនសង្ស័យ​) អាច​យក​កាំភ្លើង​នោះ​ទៅ​ដើរ​បាញ់​ប្រជាជន​បាន​ដោយ​របៀប​ណា​?

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888