ខេត្តព្រៃវេង ៖ លោក មាស កេង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តនៅស្រុកព្រះស្ដេច ខេត្តព្រៃវែងបច្ចុប្បន្នបានលេបថ្នាំពន្យាកំណើតរហូតដល់សព្វថ្ងៃមិនត្រឹមតែប៉ុណ្ណោះទេលោកប្រធានជញ្ចីងរូបនេះអាងមានអំណាចបានបញ្ចាអោយបក្ខពួកជំរិតយកលុយពីពួកឈ្នួញដែលដឹកលេីសទំងន់តាមអំពើចិត្តដោយគ្មានការលើកលែងឡើយប្រសិនបើឈ្មួញណាគេចវេសមិនព្រមចូលបង់តាមការកំណត់នោះទេគឺមិនបន្តដំណើរទៅមុខជាដាច់ខាត់ឡើយ។
ប្រភពពីមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបានអោយដឹងថាការពន្យាកំណើតមិនព្រមចូលនិវត្តន៌នោះគឺមានជួយជ្រំជ្រែងពីលោកប្រធានសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជួយរត់ការដល់ថ្នាក់លើហើយអោយធ្វើជាមេជញ្ចីងទៀត មិនដឹងថាមានខ្សែធំប៉ុនណ្ណាទេនិងអស់លុយប៉ុន្នានទេបានធ្វើស្តេចក្រាញ់ជាមេជញ្ចីងរហូតដល់សព្វថ្ងៃនេះ?។
លោក មាស កេង អតីតជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង ដែលបានចូលនិវត្តន៍ ហើយតែនៅជាប្រធានជញ្ចីងដដែល។
មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង សូមមិនបញ្ចេញឈ្មោះប្រាប់អង្គភាពសារព័ត៌មានយើងថា លោក មាស កេង ជាមន្ត្រីចូលនិវត្តន៍ ហើយតែសព្វថ្ងៃលោក មាស កេង មានតួនាទីជាប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្ដនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
មជ្ឈដ្ឋាននានាក៏ដូចជាមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបានដាក់ការសង្ស័យទៅលើលោក អុន សុធា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងមានឃុបឃិតគ្នាជាលក្ខណះប្រពន្ធ័ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនឹងដឹកជញ្ចូនបានដឹងដែរឫទេអំពីបញ្ហាលោក មាស កេង ជាមន្ត្រីចូលនិវត្តន៍ ហើយតែសព្វថ្ងៃលោក មាស កេង មានតួនាទីជាប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្ដនៅក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែងដដែល មន្ត្រីនៅក្រសួងសាធារណៈខេត្តព្រៃវែងចាំមើលរដ្ឋមន្ត្រីសាធារណះការដោះស្រាយយ៉ាងណា?។
ពាក់ព័ន្ធនឹងករណីនេះដែរ អង្គភាពសារព័ត៌មានយើងតែងតែព្យាយាមទាក់ទងតាមទូរស័ព្ទតែទូរស័ព្ទគ្មានអ្នកលើកទទួលហេតុនេះហើយបានអង្គភាពសារព័ត៌មានយើងចេញផ្សាយថ្ងៃនេះចង់ឱ្យលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងគឺលោក អ៊ុន សុធាជួយបំភ្លឺពាក់ព័ន្ធនឹងបញ្ហានេះ ?។ ហេតុនេះហើយបានអង្គភាពយើងខ្ញុំចេញផ្សាយរាល់ការពាក់ព័ន្ធនឹងករណីលោក មាស កេង ដែលអង្គភាពយើងខ្ញុំបានទទួលព័ត៌មានថា លោក មាស កេង ជាមន្ត្រីចូលនិវត្តន៍ហើយ ហេតុអ្វីបានជាលោក មាស កេង មានតួនាទីជាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដ ដែលមានគោលដៅ នៅក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែង ៕