កំពង់ឆ្នាំង ៖ នាថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ប្រភពច្បាស់ការពីស្រុកកំពង់លែងបង្ហាញថា ៖ មានជនជាតិយួនចំនួន៧ក្រុមធំៗ មួយក្រុមៗប្រើទូក២ទៅ៣គ្រឿង យកទូកម៉ាស៊ីនសេសធំ ២ គ្រឿងអូសអួនក្នុងមួយវង់ កំពុងប្រព្រឹត្តបទល្មើសនេសាទបំផ្លាញមច្ឆជាតិខ្មែរតាមទំនើងចិត្ត ។
ពួកជនបរទេសទាំងនេះបាននិងកំពុងប្រើប្រាស់ឧបករណ៍ល្មើសអួនវែងៗអូសដោយទូកម៉ាស៊ីនធំៗឌុបកំលាំងសេសខ្លាំង២ ប្រើវិធីអូសទាំងសងខាង សាច់អួនមានជម្រៅជ្រៅអូសដល់បាតដីតែម្តង ហើយប្រើអួនក្រឡាញឹក ដែលគ្មានត្រីណាមួយនៅចំពីមុខ ទាំងតូចទាំងធំមានសំណាងរួចខ្លួនរស់នៅបន្តពូជបានឡើយ។
ប្រជាជនខ្មែរដែលនេសាទជាលក្ខណៈគ្រួសារនៅទីនោះដែរបានលើកឡើងថា ទង្វើបែបនេះអាចធ្វើទៅបានព្រោះតែមានមន្ត្រីខ្មែរខ្លះ ថោកទាបទាល់តែមែនទែន ស្រឡាញ់លុយជាងស្រឡាញ់សម្បត្តិជាតិ?។
ដូច្នេះវិធានការដ៏ មាន ប្រសិទ្ធភាពនៅក្នុងការលុបបំបាត់បទល្មើសនេសាទគឺអាស្រ័យមួយផ្នែកធំ ទៅលើ ការងារ របស់ មន្ត្រី ពាក់ ពន្ធ័តែម្តង។ ក្រៅពីនោះការចូលរួមរបស់ប្រជាសហគមន៍ នេសាទក៏ជាកត្តាគួបផ្សំមិនអាចខ្វះបានដែរ។ និយាយដោយខ្លីដរាបណាវាំងននបិទបាំងមន្ត្រី ខិលខូច មិនត្រូវ បាន បើក ចេញ ទេ និងដរាបណាមហាជនទូទៅមិននាំគ្នា ចូលរួម ទេនោះកំណែទម្រង់នេសាទរបស់រាជរដ្ឋាភិបាលនឹងគ្មានថ្ងៃទទួលជោគជ័យឡើយ ហើយធនធានមច្ឆាជាតិនឹងវិនាសហិនហោចជាក់ជាមិនខាន ៕