ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មហាជន​មាន​ក្តីបារម្ភ​ថា​ព្រៃ​សហគមន៍​កំពុងតែ​វិនាស​ហិនហោច ដោយសារ​តែ​ឡ​ដុត​ខ្យូង​១២៧​ឡរ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មិន​ខាន​បើ​ជំនាញ​មិន​អើពើ !

មហាជន​មាន​ក្តីបារម្ភ​ថា​ព្រៃ​សហគមន៍​កំពុងតែ​វិនាស​ហិនហោច ដោយសារ​តែ​ឡ​ដុត​ខ្យូង​១២៧​ឡរ​នៅ​ស្រុក​សន្ទុក  ខេត្ត​កំពង់ធំ មិន​ខាន​បើ​ជំនាញ​មិន​អើពើ !

ខេត្ត​កំពង់ធំ​ ៖ មហាជន​បាន​បង្ហាញ​ក្តីបារម្ភណ៍​យ៉ាងខ្លាំង ចំពោះ​ព្រៃឈើ​នានា​នៅតាម​សហគមន៍​ ​ខណៈពេល​ដែល​ឃើញ ឡ​ដុត​ខ្យូង​ចំនួន ១២៧ ឡ និង​សកម្មភាព ដុត​ខ្យូង នៅក្នុង​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល និង​ប្រឈម​និង ការ​រលាយ​ហិនហោច​ជាមិនខាន បើកាលណា​ពុំមាន​វិធានការ​ការពារ​ទប់ស្កាត់​ជាបន្ទាន់​ទេនោះ ។​

​គនរ​ឈើ​គរ​ដូច​ភ្នំ និង​ត្រូវបាន​អ្នកដឹកឈើ​អុស ទំលាយ​ថា ខ្លួន​បាន​ទៅ​កាប់​ចេញពី​ព្រៃ​សហគមន៍​នានា ជាពិសេស​ព្រៃ​សហគមន៍​ដំណាក់​ក្រ​សែង ស្ថិតនៅ​ឃុំ​ស្រើង ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ក្រោម​ដែន​សមត្ថកិច្ច​លោក ហាក់ សុធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​ប្រាសាទ​សំបូរ និង​អុស​មួយចំនួន​គេ​ដឹក​ឡាន​មក​ពី​ខេត្ត​ព្រះវិហារ យកមក​លក់​ឲ្យ​ម្ចាស់​អជីវ​កម្ម​អត់​ច្បាប់ ដុត​ខ្យូង​នេះ​តែម្តង ។​

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ៤ ខែ​កុម្ភះ ឆ្នាំ ២០២១ លោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ធំ បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង ដែល​មាន​ឡ​ដុត​ខ្យូង​សរុប​១២៧ ក្នុង​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ និង​ជា​សកម្មភាព​ទ្រង់ទ្រាយ​ធំ ក្នុង​គោលដៅ​បំផ្លាញ​ព្រៃឈើ​យ៉ាង​ឆាប់រហ័ស ស្របពេល​ដែល​គំនរ​ឈើ​គរ​ដូច​ភ្នំ ត្រៀម​ដាក់​បញ្ជូល​ឡ រួម​ទាំង​ខ្យូង​ដែល​ផលិត​បាន​ហើយ​រាប់រយ​កា​រ៉ុង ត្រៀម​ដឹកជញ្ជូន​លក់​ឲ្យ​ឈ្មួញ ដែល​មកពី​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​លក់​បន្ត​។​

​ប្រជាពលរដ្ឋ ដែល​មាន​មុខរបរ​ដុត​ខ្យូង​បានឲ្យដឹងថា ឡ​ដុត​ខ្យូង​នៅទីនេះ មាន​សរុប​ចំនួន​១២៧​ឡ ហើយ​បាន​នាំគ្នា​ប្រកប​មុខរបរ​នេះ​មក​យូរហើយ ដោយសារតែ​ប្រជាពលរដ្ឋ​នៅទីនេះ ពុំ​មាន​មុខរបរ​អ្វី​ផ្សេងៗ​ពី​ដុត​ខ្យូង​នេះ ដែលជា​មុខរបរ​កាក់កប អាច​រក​លុយ​បាន​ងាយ ចំនែក​ឈើ​ព្រៃ​ដែល​ទិញ​មក​សម្រាប់​ដុត​ខ្យូង ក្នុង​មួយ​ម៉ែត្រគូប ៤០០០០​រៀល ចំនែក​អុស​ចំ​បក់ ៨០០០០​រៀល ក្នុង​មួយ​ឡ​ដុត​ខ្យូង អាចដាក់​អុស​បាន​២០ ទៅ​២៥​ម៉ែត្រគូប រយះពេល​ដុត​២៥​ទៅ​៣០​ថ្ងៃ និង​លក់​ចេញ​ឲ្យ​ឈ្មួញកណ្តាល​ក្នុង​មួយ​កី​ឡូ​ក្រាម ៩០០​រៀល​ក្នុង​មួយ​ឡអាច​ចំណាយ​ទឹកប្រាក់​អស់ ១០០០​ដុល្លា​។​

​លោក សាយ វាសនា ព្រះរាជអាជ្ញារង តុលាការខេត្ត​កំពង់ធំ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ឈ្មួញ​ទាំងអស់ បញ្ឈប់​ជា​បន្ទាន់​នូវ​ការដុត​ខ្យូង​ចាប់ពី​ពេលនេះ​តទៅ ហើយ​ឲ្យទៅ​ប្រកប​មុខរបរ​ថ្មីដែ​ល​ស្របច្បាប់ ដូចជា​ចិញ្ចឹម​មាន់​ទា ដាំ​បន្លែ ចិញ្ចឹម​ត្រី​ជាដើម ដោយសារ​តែ​ការដុត​ខ្យូង​នេះ គឺជា​មុខរបរ​ខុសច្បាប់ និង​ជា​ការចូលរួម​កាប់ បំផ្លាញ​ព្រៃឈើ ធ្វើឲ្យ​ព្រៃឈើ​រលាយ​ហិនហោច​មិនខាន ការលើក​បែបនេះ គឺ​គោលបំណង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បែរ​ជួយ​គ្នា​ថែរក្សា​ព្រៃឈើ ដែល​ជា​ធនធាន​ធម្មជាតិ​របស់​ប្រទេសជាតិ​យើង ។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888