ខេត្តកំពង់ធំ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មេឈ្មួញឈើម្នាក់ដែលមានឈ្មោះឆេង វុទ្ធី កំពុងតែរងការចោទប្រកាន់ពីមហាជននៅក្នុងស្រុកសណ្ដាន់ថាដោយសារតែមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយសមត្ថកិច្ចបរិស្ថាននឹងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើដែលឈរជើងនៅមូលដ្ឋានឃុំមានរិទ្ធទើបដំណើរការបានដោយជោគជ័យ។
មហាជនបានបន្តទៀតថា មេឈ្មួញឈើដែលមានឈ្មោះឆេង វុទ្ធី នេះកំពុងតែទទួលទិញឈើ ដែលដឹកចេញពីព្រៃឡង់មកជារៀងរាល់យប់ដើម្បីស្តុកទុកនៅក្នុងដេប៉ូររបស់គេដាក់ជាប់និងព្រៃឡង់ហើយបានសាងដាក់ឡានរបស់គេបន្តដំណើរមកខេត្តកំពង់ធំ ជំនាញរដ្ឋបាលព្រៃឈើនឹងជំនាញបរិស្ថានមិនហ៊ានបង្ក្រាបទេខ្លាចដាច់លុយកាហ្វេ ។
មហាជនបានចោទសួរទៅលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំថាតើលោកបានដឹងពីទង្វើរបស់នាយផ្នែកនាយសង្កាត់រដ្ឋបាលព្រៃឈើនៅស្រុកសណ្ដាន់ដែលជាកូនចៅរបស់លោកដែរឬទេ ហើយលោកបានដឹងថាដេប៉ូរឈើរបស់មេឈ្មួញដែលមានឈ្មោះឆេង វុទ្ធី នេះបង្កើតដេប៉ូរឈើដាក់នៅចុងមានរិទ្ធដែរឬទេ
ម្យ៉ាងទៀតសួរទៅ លោកតុបក្កដា ប្រធានមន្ទីបរិស្ថាន ខេត្តកំពង់ធំ សព្វថ្ងៃនេះមានការដឹកជញ្ជូនឈើចេញពីព្រៃឡង់តាមច្រកតោនឹងច្រកព្រះអាទិត្យ ដែលឆ្លងកាត់ស្នាក់ការបរិស្ថានឈរជើងទាំងអស់យ៉ាងម៉េចបានជាកាឡេថង វិលកង់មករួចមតិរិះគន់របស់មហាជនបើគ្មានការបង្ក្រាបទេច្បាស់ជារលាយអស់ហើយព្រៃឡង់បើបណ្ដែតបណ្ដោយអោយតែកូនចៅក្រោមឱវ៉ាត ចាប់ដៃគ្នាដើរផ្លូវតែមួយជាមួយមេឈ្មួញឈើចឹងច្បាស់ជាគ្មានសល់ទេលោក ៕