ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ឃាតក​បាញ់​មន្ត្រី​ប៉ូលិស​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​បាញ់​ស្លាប់​ហើយ ខណៈ​ពេល​ផ្ទុះ​អាវុធ​មួយ​ប្រាវ​ជាមួយ​សមត្ថកិច្ច !

​ឃាតក​បាញ់​មន្ត្រី​ប៉ូលិស​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​បាញ់​ស្លាប់​ហើយ ខណៈ​ពេល​ផ្ទុះ​អាវុធ​មួយ​ប្រាវ​ជាមួយ​សមត្ថកិច្ច !

​ភ្នំពេញ ៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា “​មាន​ការផ្ទុះអាវុធ សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាន​បាញ់​ស្លាប់​បាត់​ហើយ នៅ​ភូមិ​អូរ​គគីរ ខេត្ត​ក្រចេះ​”​។​

​ខ្មាន់កាំភ្លើង​ដែល​បាញ់​សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ខណៈ​មាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សមត្ថកិច្ច ហើយ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​បាញ់សម្លាប់ កាលពី​ព្រលប់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ នៅ ភ្នំ​ខៀវ​, ភូមិ​អូរ​ព្រះ​, ឃុំ​អូរ​គ្រៀង ស្រុក សំបូរ នៃ​ខេត្ត​ក្រចេះ ។ ការបាញ់​ស្លាប់​ខ្មាន់កាំភ្លើង គឺ​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​។​

​ខ្មាន់កាំភ្លើង​ឈ្មោះ អ៊ា ណា​រ៉េ​ន អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិតនៅក្នុង​ភូមិ​តា​កេរ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា ខ្មាន់កាំភ្លើង​ឈ្មោះ អ៊ា ណា​រ៉េ​ន កាលពី​យប់​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​បាញ់សម្លាប់​មន្ត្រីនគរបាល​ក្នុង​រឿង​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​មុខ​ផ្ទះសំណាក់ សាំងហ័​រទៀន លើផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់​ពី​បង្កហេតុ​ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 2A-4546 គេចចេញ​ពី​កន្លែកើតហេតុ ។ សមត្ថកិច្ច​ចុះ​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ដដែល​សកមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត ជនសង្ស័យ​០១ គ្រឿង ម៉ាក​Lexus RX300 ពណ៌​ខ្មៅ​ដោះ​ស្លាក​លេខ​ចោល យក​ទៅ​ប្លុង​ចត​ចោល​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ ៤២ ភូមិ​ស្វាយ​ឧត្តម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​បាន​សាកសួរ​ម្ចាស់ផ្ទះ ហើយ​ឈាន​ទៅដល់​ការស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​០​នាក់ បក្ខពួក​ឃាតករ​ដែល​បាន​រត់គេច​ដល់​ខេត្ត​បាត់ដំបង ហើយ​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ម​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ​។​

​ក្រោយ​ការសាកសួរ​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ចូលរួម ក្នុង​សកម្មភាព​បាញ់​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន​ជា​ឃាតករ​(​គេចខ្លួន​) ជា​អ្នកបាញ់ សម្លាប់​ជនរងគ្រោះ​។​

​ចំណែក​រូបគេ​ជា​អ្នកបើក​រថយន្ត​រត់គេច ទៅ​លាក់ទុក​នៅ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ភ្នំ​បាសិត ហើយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ជា​ឃាតករ​ក៏​បាន​តេ​ទូរស័ព្ទ​បក្ខពួ​ក​ម្នាក់​ទៀត​យក​ម៉ូតូ​មក​ឌុប​ពួក​ខ្លួន​ឆ្លងស្ពាន​ព្រែ​ក្តាម​ទៅ​ផ្ទះសំណាក់​មិន​ចាំ​យីហោ​ដេក​ចំនួន ០២​យប់ ទើប​បន្ទាប់​មក​ពួកគេ​ក៏​បែក​គ្នា​រៀងៗ​ខ្លួន​។ ហើយ​រូបគេ​(​កែ ចាន់​មាន )​មក​លាក់ខ្លួន​នៅ​ក្នុង​វត្ត​មួយ​នៃ​ខណ្ឌ​ព្រែក​ព្នៅ ១​យប់​។ លុះដល់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២១ ខ្លួន​ក៏​បាន​បន្តដំណើរ​ទៅ​ខេត្ត​បាត់ដំបង ដោយ​ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​វត្ត​ទួល​តា​ឯក ខេត្ត​បាត់ដំបង ។ លុះដល់​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ​២០២១ ពេល​ខ្លួន​កំពុង​ដេក​នៅផ្ទះ​ជួល​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

​ក្រោយ​ប្រតិបត្តិ​ការស្រាវជ្រាវ​ដោយ​ដោយ​នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​មូលដ្ឋាន រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២១ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចាប់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ដែល​ជា​បក្ខពួក​របស់​ខ្មាន់កាំភ្លើង ហើយ​ជា​អ្នកបើក​រថយន្ដ​នៅ​ថ្ងៃ​បង្កហេតុ​។​

​បក្ខពួក​របស់​ខ្មាន់កាំភ្លើង​ម្នាក់​នេះ​ឈ្មោះ កែ ចាន់​មាន ដែល​ត្រូវបាន​លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស រួមមាន​៖ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម និង​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​៕

Filed in: សន្តិសុខ​សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888