List/Grid ព័ត៌មានសំខាន់ Subscribe RSS feed of category ព័ត៌មានសំខាន់
មេឈ្មួញគ្រាក់ៗសម្រុកដឹកទំនិញច្រើនប្រភេទបង់ពន្ធមិនគ្រប់ ក្នុងឱកាសចូលឆ្នាំចិនតាមច្រកព្រំដែនអន្តរជាតិម៉ឺនជ័យយ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ?

ព្រៃវែង ÷ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ បានឲ្យដឹងទៀតថា លោក គង់ សឺឌី ប្រធានការិយាល័យគយច្រកព្រំដែនម៉ឺនជ័យ និង លោកមេប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ កំពុងសប្បាយចិត្ត ប្រមូលលុយពីក្រុមឈ្មួញធំៗនាំចូលទំនិញពីស្រុកយួន...
មេឈ្មួញជើងខ្លាំងឈ្មោះ រិទ្ធ និងមេឈ្មួញឈ្មោះ ណាង ដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកដាក់ដាំនៅពេលយប់

កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រថយន្តម៉ាកធុនដ្រា ជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីចំណុចដេអេ និងឃុំពូជ្រៃ ស្រុកពេជ្រាដា ចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងសុខស្រួល។ បើតាមមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ...
បែកធ្លាយទៀតហើយរឿងអាស្រូវពុករលួយរបស់លោកមាសកេងប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ដនៅស្រុកព្រះស្ដេច

ខេត្តព្រៃវេង ៖ លោក មាស កេង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក មាស កេង អតីតជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង ដែលបានចូលនិវត្តន៍ ហើយមន្ត្រី នៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង...
ថ្មីៗនេះទៀតហើយ! រថយន្តធុនត្រា របស់លោកណាង ជាច្រើនគ្រឿង កំពុងតែសម្រុកដឹកជញ្ជូនឈើ ឆ្លងដែនយកទៅលក់ នៅប្រទេសវៀតណាម តាមច្រកដាក់ដាំដោយសេរី ?

មណ្ឌលគិរី ៖ ប្រភព បានទម្លាយឱ្យដឹងថានៅថ្ងៃទី១៨ ,ខែមករា ,ឆ្នាំ២០២១, នេះគេបានឃើញ រថយន្តប្រភេទធុនត្រាជាច្រើនគ្រឿងមមាញឹកដឹកជញ្ជូនឈើ អារឡាំង៤ជ្រុង ចេញពី ចំណុច ដេអេ នឹងឃុំពូជ្រៃ ស្រុកពេជ្រាដា យ៉ាងសកម្ម...
ម្ចាស់ល្បែងស៊ីសងខុសច្បាប់ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ មានបារមីធំមែនហើយមើលទៅ បានជាបើកលេងបានយ៉ាងគគ្រឹកគគ្រេងដូចជាមិនខ្លាចច្បាប់បន្តិចសោះឡើយ?

ត្បូងឃ្មុំ ៖ ខ្លាំងបាត់ម្ចាស់ទីតាំងល្បែងស៊ីសង(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់ដែលមានទីតាំងសម្រាប់ផ្លាស់ប្ដូរលេងជាច្រើនកន្លែងនោះ(ទី១).នៅក្នុងព្រៃឫស្សីនៅក្បែរម្ដុំឡឥដ្ឋ (ទី២)លេងនៅខាងក្រោយវត្តទន្លេបិទ(ទី៣)នៅខាងកើតស្ពានគីសូណាប្រហែល៥០០.ម៉ែត្រ(ទី៤)...
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូនិងលើកទិសដៅបន្ត

(ខេត្តកណ្តាល )៖ រសៀលថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការការងារប្រចាំខែធ្នូ...
តើម្ចាស់លេខ 010 266 667 មានទំនាក់ទំនងអ្វីទៅនឹងទៅតាំងហ្គេមបាញ់ត្រី ដែលមានម្ចាស់ឈ្មោះ យាយ គង់ ?

នាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថាត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង ១៤ ខណ្ឌ ប៉ុន្តែបទបញ្ជារបស់លោកហាក់បីដូចជាសាបដូចទឹកទន្លេ...
លោក ញឹក ប៊ុនលេខប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បានឃុបឃិតឲ្យឈ្មួញ នាំចូលម៉ូតូទំនើបៗគេចពន្ធកាន់តែច្រើនឡើងៗ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់

តាមប្រភពពីមន្ត្រីគយជាច្រើននាក់ ក៏ដូចជាមន្ត្រីនៃស្ថាប័នជាច្រើនទៀត ដែលឈរជើងនៅច្រកព្រំដែនបឹងត្រកួន ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ ឲ្យដឹងថា លោក ញឹក ប៊ុនលេខប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួននេះ...
លោក អ៊ួន សុវណ្ណារ៉ាមេគយច្រកត្រពាំងផ្លុងប្រើគ្រប់វិធីក្នុងការប្រមូលលុយយកធ្វើមានបានផ្ទាល់ខ្លួនផ្គើននឹងអនុសាសន៍សម្តេចហ៊ុន សែន

តាមប្រភពពីមន្ដ្រីក្រោមឱវាទ និងក្រុមឈ្មួញដែលមិនពេញចិត្ត នឹងទង្វើរបស់លោក អ៊ួន សុវណ្ណារ៉ាប្រធានការិយាល័យ គយ ច្រក ទ្វារអន្តរជាតិត្រពាំង ផ្លុងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបាននាំគ្នា បើកកកាយជាបន្ដបន្ទាប់ពីសកម្មភាពបទ...
លោកទី ប៊ុនឡង់មេគយច្រកព្រំខេត្តប៉ៃលិនល្បីល្បាញខាងពុករលួយ

ខេត្តប៉ៃលិន ៖ ចាប់តាំងពីលោកទី ប៊ុនឡង់ប្រធានការិយាល័យ គយនិងរដ្ឋាករច្រកទ្វាអន្តរជាតិព្រំ ខេត្តប៉ៃ លិនមកកាន់តំណែង ជាមេគយប្រចាំច្រកនេះ គេសង្កេតឃើញថាមានភាពមិន ប្រក្រតីចំពោះ ការប្រមូលពន្ធជូនរ ដ្ឋដោយដាក់ការសង្ស័យទៅលើការ...