ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ម្ចាស់​ល្បែង​ស៊ីសង​ខុសច្បាប់ នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ មាន​បារមី​ធំ​មែនហើយ​មើលទៅ បានជា​បើក​លេង​បាន​យ៉ាង​គគ្រឹកគគ្រេង​ដូចជា​មិន​ខ្លាច​ច្បាប់​បន្តិច​សោះឡើយ​?

ម្ចាស់​ល្បែង​ស៊ីសង​ខុសច្បាប់ នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ មាន​បារមី​ធំ​មែនហើយ​មើលទៅ បានជា​បើក​លេង​បាន​យ៉ាង​គគ្រឹកគគ្រេង​ដូចជា​មិន​ខ្លាច​ច្បាប់​បន្តិច​សោះឡើយ​?

ត្បូងឃ្មុំ ៖ ខ្លាំង​បាត់​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​(​ប្រជល់មាន់​និង​អាប៉ោង​)​ខុសច្បាប់​ដែល​មាន​ទីតាំង​សម្រាប់​ផ្លាស់ប្ដូរ​លេង​ជាច្រើន​កន្លែង​នោះ​(​ទី​១).​នៅក្នុង​ព្រៃ​ឫស្សី​នៅក្បែរ​ម្ដុំ​ឡឥដ្ឋ (​ទី​២)​លេង​នៅ​ខាងក្រោយ​វត្ត​ទន្លេ​បិទ​(​ទី​៣)​នៅ​ខាងកើត​ស្ពាន​គី​សូ​ណា​ប្រហែល​៥០០.​ម៉ែត្រ​(​ទី​៤) នៅ​ខាងក្រោយ​សាលាបឋមសិក្សា​ព្រែកជីក​ចូល​តាម​គាល់​ស្ពាន​ទៅ​ជើង​ប្រហែល ៤០០ ម៉ែត្រ​នៅ​ភូមិ​ដូន​ម៉ៅ (​ទី​៥)​នៅក្បែរ​អង់​តែ​ន​ខាងជើង​ស្ពាន​កោង ទីតាំង​ទាំងអស់​នេះ​ដែល​កន្លែង​ម្ចាស់​បើក​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​បាន​នាំ​បក្សពួក​អ្នកញៀន​ល្បែង​ទាំងនោះ​ទុក្ខ​សម្រាប់​ផ្លាស់ប្ដូរ​លេង​បើសិន​គេ​ដឹង​កន្លែង​មួយ​ផ្លស់​ប្ដូរ​ទៅលេង​កន្លែង​មួយទៀត ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន​កំ​ឲ្យគេ​ដាក់​ការសង្ស័យថា​!​មាន​កន្លែង​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ ។​

​សូម​បញ្ជាក់​ប្រាប់​ថា​កន្លែង​ផ្លាស់ប្តូរ​លេង​ទាំងអស់នេះ​នៅក្នុង​ទឹកដី ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ខ្លាច​បារមី​ម្ចាស់​ល្បែងស៊ីសង​មួយ​កន្លែង​នេះ​ហើយ​មើល​ទៅ​បាន​ជា​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប បែរជា​បណ្ដោយ​ឲ្យ​បើក​លេង​បាន​យ៉ាង​អនាធិបតេយ្យ ។​

​ប្រភព​ច្បាស់​ការណ៍​ពី​ពលរដ្ឋ​បាន​នាំគ្នា​ដាក់​ការសង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ ស្រុក​ត្បូងឃ្មុំ ជា​អ្នក​ម៉េច​ភ្នែក​បើកភ្លើង​ខៀវ​ឲ្យ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ដែល​មាន​ទីតាំង​សម្រាប់​ប្តូរ​លេង​ជា​ច្រើន​កន្លែង​នោះ​នៅ​ឃុំ​ទន្លេ​បិទ សព្វ​ថ្ងៃនេះ​កំពុង​វ​ង្វ​ង់​ពលរដ្ឋ​ដែល​ស្លូតត្រង់​ឲ្យចូល​ទៅ​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​បាន​យ៉ាង​ពពាក់ពពូន​និង​អនាធិបតេយ្យ​រាលថ្ងៃ​ ​គេ​មិន​ដែល​មាន​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ច​នៅក្នុង​មូលដ្ឋាន​ស្រុក​ត្បូងឃ្មុំ ណា​ហ៊ាន​ចុះមក​ត្រួតពិនិត្យ​ឬ​មួយ​ធ្វើ​ការបង្ក្រាប​តាម​គោលនយោបាយ​ទាំង ៩ ចំណុច ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅឡើយ​ទេ​?

​ប្រភព​ដដែល​ពី​ពលរដ្ឋ​បានឲ្យដឹងថា​!​នៅ​ភូមិ​ឃុំ ពួកគាត់​កំពុង​កើតមាន​ល្បែងស៊ីសង​(​ប្រជល់មាន់​និង​អាប៉ោង​)​ខុសច្បាប់​ការ​ណា​មក​គេ​បាន​សង្កេតឃើញ​មាន​មនុស្ស​ផ្លែ​កៗ​មុខ​ជាច្រើន​នាក់​មក​ឈរ​ចាំ​ផ្លូវ​បិទ​ព័ត៌មាន​ហើយ​នាក់​ឪ​ខ្លះទៀត​ឈរ​ចាំ​សម្របសម្រួល​នេះហើយ​គេ​ថា​ជា​យុទ្ធសាស្ត្រ​ ឈ្នះ ឈ្នះ​ ​បងប្អូន​ពលរដ្ឋ​បាន​ឃើញ​បែប​នេះ​ជា​រៀងរាល់​ថ្ងៃ​ធ្វើឲ្យ​ពូកគាត់​ព្រួយបារម្ភ​ភ័យខ្លាច​កើត​នូវ​អំពើ​ចោរកម្ម​និង​បទ​ល្មើស​ផ្សេងៗ​ទៀត​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​ដូចជា​ចោរលួច​ចោរឆក់​និង​ចោរប្លន់​ក៏​ដោយសារ​កើត​ចេញពី​ល្បែងស៊ីសង​ខុសច្បាប់​ទាំងអស់​នេះ​ផង​ដែរ ?

​យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​បាននាំគ្នា​ធ្វើការ​អំពាវនាវ​មកដល់ ឯកឧត្តម​ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ពិសេស លោក​ឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ គួរតែ​ចាត់​កម្លាំង​ក្រោម​ឱវាទ​ចុះមក​ត្រួតពិនិត្យ​កន្លែង​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ភូមិ​ឃុំ​ខាងលើ​នេះ​ដើម្បី​មាន​វិធានការ​ចាត់​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​ទាន​
​ស្រប​ពេល​នេះ​រាជរដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យមាន​ការជួបជុំ​ ! ​ដើម្បី​ទប់ស្កាត់​ជំងឺ កូវី​ដ ១៩ ឲ្យមាន​ប្រសិទ្ធភាព​។​

​ផ្ទុយទៅវិញ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នៅតែ​ផ្គើន​ប្រមុខ​ដឹកនាំ សម្ដេច​តេជោ ហ៊ុន សែន​ ​បែរជា​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​លេង​ល្បែងស៊ីសង​(​ប្រជល់មាន់​និង​អាប៉ោង​)​ខុស​ច្បាប់​នៅ​ភូមិ​ឃុំ​ខាងលើ​នេះ​បាន​យ៉ាង​ពពាក់ពពូន​និង​អនាធិបតេយ្យ ចុះ​បើសិន​មាន​ផ្ទុះ​រីក​រាលដាល​ឆ្លង​ជំងឺ កូវី​ដ ១៩ កើតឡើង​តើ​គិត​យ៉ាង​ណា​ទៅ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888