ខេត្តព្រះសីហនុ ៖ ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមក្រោយ ពេលបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវគ្រាប់ភ្លើងរបស់លោកមេប៉ុស្តិ៍នគរបាលឃុំវាលរេ ញ
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា:មុនពេលកើតហេតុ លោក កែ សុខន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញដែល មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដឹកនាំកម្លាំង២នាក់ មន្ត្រីប៉ុស្តិ៍ម្នាក់ និងប្រជាការពារម្នាក់ រួមជាមួយអាវុធអាការ២ដើម បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដល់ចំណុចកើតហេតុខាងលើបានប្រទះ ជនសង្ស័យម្នាក់ កាន់កាបូបគួរអោយសង្ស័យ ក៏ឃាត់សួរនាំ ពេលកំពុងឆែកឆេរមើលកាបូប ជនសង្ស័យក៏រត់គេចខ្លួន ហើយលោកនាយប៉ុស្តិ៍រូបនេះ បានបាញ់ចុះក្រោម ដើម្បីបង្អាក់ជនសង្ស័យនាំឲ្យផ្លាតគ្រាប់ទៅត្រូវស្ត្រីម្នាក់ឈ្មោះ ទូច សុខ អាយុ៦០ឆ្នាំ មានទីលំនៅកើតហេតុ ដែលអង្គុយក្បែរនោះ បណ្តាលអោយរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យរួចក៏បានស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុកម្លាំងកម្លាំងកងរាជអាវុធហត្ថស្រុក បានចុះដល់កន្លែងកើតហេតុផងដែរ រីឯមេប៉ុស្តិ៍ដែលបង្កបានរត់គេចខ្លួនបាត់ភ្លាមៗក្នុងគ្រានោះ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថាៈបច្ចុប្បន្ននេះសមត្ថកិច្ចបើកការស៊ើបអង្កេតដើម្បីនាំខ្លួនជនបង្កយកមកសាកសួរ។
សូមបញ្ជាក់ថាៈ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕