នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គឹង វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីអំពី ការបើកឱ្យដំណើរការនូវការអនុវត្តគម្រោង “ការលើកកម្ពស់នូវការទទួលបានការងារ” ដែលត្រូវអនុវត្តដោយអង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (CTEP) សហការជាមួយអង្គការ GIZ RED IV។
ពិធីនេះបានរៀបចំឡើងនៅសណ្ឋាគារព្រះច័ន្ទ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕