ខេត្តតាកែវ ៖ ថ្ងៃសុក្រ ១ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ឆ្នាំ២០១៩ លោក ហង្ស មុនី ប្រធាន យុវជនសម្បុរសធម៌តាកែវ លោក ញឹម ភារ៉ុន ក្រុមការងារការិយាល័យមេធាវី លី កុសល បាននាំយកសម្ភារថវិកាចែកជូនសិស្សានុសិស្សដែលរៀនពូកែ និង លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ហ៊ុនសែន អនុវត្តន៍ក្រុងដូនកែវ ។
ថ្លែងនាឱកាសនោះលោក ហង្ស មុនី បានថ្លែងអំណរគុណដល់មាតាបិតាសិស្សដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្ត បញ្ជូនកូនមកសាលា ដោយយល់ឃើញថាការអប់រំដើរតួរយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានបង្កើតប្រគល់រង្វាន់សិស្សពូនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ក្មួយៗឲ្យខំប្រឹងរៀន ។
លោកបានបន្តថា ដោយសារតែប្រទេសជាតិយើងមានសន្តិភាព មានថ្នាក់ដឹកនាំរដ្ឋាភិបាលដែលល្អ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានផ្តល់ឱកាសអោយកូនៗបានសិក្សារៀនសូត្រយ៉ាងពេញលេញ ហើយមានការីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសមួយរយៈកាលចុងក្រោយនេះ ឃើញថាវិស័យអប់រំលេចធ្លោតែម្តង នៅពេលប្រលងត្រូវបានប្រើប្រាស់ពាក្យថា «ចេះគឺជាប់» ដែលជាពង្រឹងគុណភាពអប់រំយ៉ាងរឹងមាំផងដែរ។
សូមបញ្ចាក់ថា ចុងលោកប្រធានសមាគមក៏ក្រើនរំលឹកដល់លោកនាយក លោកគ្រូ អ្នកគ្រូ អោយប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ហើយក៏ឧបត្ថម្ភសម្ភារថវិកាលើកទឹកដល់លោកគ្រូ អ្នកគ្រូ ចំនួន ២៨ នាក់ និងសិក្សាពូកែប្រចាំសាលាចនួន ១០៥ នាក់ផងដែរ។