ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ប្រហែលជាលោក ​តាល់ មានខ្នងធំហើយមើលទៅ ទើបបេីកលេងល្បែងស៊ីសងតាមអំពើចិត្ត តែអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបទាល់តែសោះ 

ប្រហែលជាលោក ​តាល់ មានខ្នងធំហើយមើលទៅ ទើបបេីកលេងល្បែងស៊ីសងតាមអំពើចិត្ត តែអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបទាល់តែសោះ 

ខេត្តបាត់ដំបង ៖ នៅក្នុងឆ្នាំ២០១៩នេះ ល្បែង​ភ្នាល់ទឹក​ភ្លៀង​​ត្រូវ​​បាន​គេ​​ឱ្យ​​ដឹង​​ថា​ អ្នក​ដែល​ដេញថ្លៃ​​គ្រប់គ្រង​ផ្ដាច់​មុខ គឺបានទៅលើ លោក ​តាល់   ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច-​ធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបង​នេះ មិនតិចម៉ឺនដុល្លារ​ទេ​​ ដើម្បីអាចដំណើរការ​ ចាក់ភ្នាល់បាន ហើយឥឡូវនេះ​ ល្បែងភ្នាល់​ទឹកភ្លៀង បាននិង កំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹកភ្លូកដី​ ចាប់តាំងពី​ដើម ខែមីនា រហូតមកដល់ខែសីហា ឆ្នាំ២០១៩នេះ មក​ម្ល៉េះ ​។​ ​

ប្រភពពីអ្នកលេងល្បែងភ្នាល់​ទឹក​ភ្លៀងបានបង្ហេីបប្រាប់ថា លោក​ តាល់ ​មេបនល្បែងលេងភ្នាល់​ទឹកភ្លៀង​ដ៏​ធំ​នេះ ​ ការ​ភ្នាល់​ទឹក​ភ្លៀង​តាម​ទម្លាប់​ គឺនៅ​ដើមខែ​ឧសភានោះទេ​​ ប៉ុន្តែអ្វីដែលពួកគេចាប់ផ្ដើម​ដំណើរការ​តាំងពីខែមីនានោះ គឺ​​ជា​ការ​ប្រមូល​ជើង​ ​ដើម្បី​កុំឱ្យរ​ត់ទៅ​លេង​នៅ​ទីកន្លែងផ្សេងតែ​ប៉ុណ្ណោះ​។

ម្យ៉ាង​វិញទៀត​ការ​បើក​នេះ​គ្រាន់តែ​ជា​ការ​ ប្រមូលប្រាក់​ដើម្បី​ទូទាត់​ឱ្យ​សមត្ថកិច្ច​ និង​អាជ្ញាធរ​សម្រាប់​ដោះស្រាយ​ ដែល​ចាប់ផ្ដើមពេញទី គឺក្នុង ខែឧសភា ឆ្នាំ២០១៩ ។

​ជាការគេចពីភ្នែកសមត្ថកិច្ច ពួកអ្នកលេងភ្នាល់ទាំងអស់​ គេប្រើភាសាម៉ូ ដូចជា មួយខាំ ស្មើ១០០ដុល្លារ , ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ ម៉ឺនដុល្លារ ហើយការ​ចាក់ភ្នាល់ជាលុយនោះ គឺពួកគេ​ដាក់​ក្រដាស​ ដើម្បី​ស៊ីសង​ ប៉ុន្តែគេគោរពតម្លៃនោះ , ចំណែកអគារទីតាំងវិញ គឺមិន​មាន​អគារណាមួយច្បាស់លាស់​នោះ ដោយពួកគេចល័ត​ទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ , ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ​ខាងក្រោយ​ផ្សារ​ ភូពុយ ឬ ខាងក្រោយ​វត្ត​ទួល​ដូន​ប៉ុក ក្នុងភូមិ​អញ្ចាញ សង្កាត់អូរ​ចារ ក្រុង​បាត់ដំបង ។​

ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុម​អ្នកលេង​បាន​ពពាក់​ពពូន​គ្នា​លេងយ៉ាងសប្បាយ​ មិន​ខ្លាចសមត្ថកិច្ច​ចាប់​ភស្ដុ​តាង​បាននោះឡើយ។

អ្វីដែលឡូយទៀតនោះ ទាំង​អ្នក​ចាក់​ ទាំង​អ្នក​បោះ​មេ​​ ប្រើសុទ្ធតែ​​វិទ្យុទាក់ទងគ្នា​ និងបូករួមទាំងការចាយលុយ ទៅឱ្យមេសមត្ថកិច្ច មេអាជ្ញាធរ គ្រប់លំដាប់ទៀតនោះ គឺធ្វើឱ្យក្រុមអ្នកលេងល្បែងភ្នាល់ទឹកភ្លឿង និងមេទឹកភ្លៀងនេះ​ រឹតតែអស្ចារ្យជាង​សមត្ថកិច្ចទៅទៀត។

មហាជន រិះគន់អាជ្ញាធរបាត់ដំបងថា​ ល្បែងភ្នាល់ទឹកភ្លៀងនេះ​ ក្រុមអ្នកលេងល្បែង​ភ្នាល់ចាក់ ចំនួនតាំងពី ១០០ ដុល្លារ រហូតដល់ទៅរាប់ម៉ឺនដុល្លារឯណោះ​ , អ្នកខ្លះចាញ់​បោសគូទខោ ធ្លាក់ខ្លួនក្ររហាម ក្លាយជា អបាយជន ប្រព្រឹត្តិល្មើសក្នុងសង្គម ដូចជា ប្រើហិង្សាក្នុងគ្រួសារ ចោរឆក់ ប្លន់ ដែលធ្វើឱ្យសង្គមស្អប់ខ្ពើមជា ទីបំផុត សមត្ថកិច្ច​មិនគួរណាបណ្ដែតបណ្ដោយបែបនេះសោះ៕

Filed in: សន្តិសុខ​សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888