ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

តៃកុងរថយន្តក្រុមហ៊ុន ខេ ស៊ី មិន បើកបរទាំងងងុយដេកបានបង្កការប៉េះពារបុករបងថ្មបន្ទាយប៉េអឹមស្រុកបន្ទាយយ៉ាងដំណំ

តៃកុងរថយន្តក្រុមហ៊ុន ខេ ស៊ី មិន បើកបរទាំងងងុយដេកបានបង្កការប៉េះពារបុករបងថ្មបន្ទាយប៉េអឹមស្រុកបន្ទាយយ៉ាងដំណំ

ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន ខេ ស៊ី មិន កាលពីវេលាម៉ោង១០,០០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ យប់មិញបានបោលយ៉ាងលឿលទៅបុកជញ្ចើមផ្លូវរបស់រដ្ឋនិងរបងថ្មបន្ទាយ ប៉េអឹម ស្រុកបន្ទាយមាស ធ្វើអោយរងការខូចខាតយ៉ាងដំណំ ។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ប៉េះពារខាងលើនេះបានកើតឡើង នៅចំណុចផ្លូវកែងបន្ទាយ PM ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ពាក់ព័ន្ធ រថយន្តសណ្តោងរឺម៉កក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន ខេ ស៊ី មិន បង្កហេតុខាងលើនេះក្បាលពណ៌ ស កន្ទុយខៀវ ពាក់ស្លាលេខ ភ្នំពេញ 3E.7386។

ករណីនេះ លោក តុប វាន្នី នាយផ្នែកចរាចរណ៍ផ្លូវគោកស្រុកបន្ទាយមាស បានថ្លែងថា ពិតជាមានករណីរថយន្តក្រឡុកស៊ីម៉ង់បានបង្កហេតុនៅគោលដៅខាងលើនេះប្រាកដមែន តែលោកក៏ពុំដឹងថា ការបង្កឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់នេះបណ្តាលមកពីមូលហេតុអ្វីនោះដែរ។

ជុំវិញបញ្ហានេះ លោក សៀក សារ៉ាត់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស បានបញ្ជាក់ឱ្យ ដឹងនៅព្រឹកថ្ងៃទី២១ សីហា នេះថា រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន ខេ ស៊ី មិន នេះបានបើកបរបង្កបណ្តាលអោយបុកឃឿនជាយថ្នល់របស់ និងបុករបងថ្ម របស់បញ្ជាររដ្ឋានអាវុធហត្ថចំណុចខាងលើនេះ តាំងពីវេលាម៉ោង១០,០០នាទីយប់ថ្ងៃទី២០ សីហា ២០១៩ មកម្លេះ។

លោកថា ពាក់ព័ន្ធនិងការបុកប៉េះបណ្តាលឱ្យរងការខូចខាតទាំងលោកគ្រាន់តែសុំអោយម្ចាស់គ្រប់គ្រងក្រុមហ៊ុន( ខេ ស៊ី មិន ) ជួលចេញសងតម្លៃជួសជុលអោយអង្គភាពរបស់លោកវិញតែប៉ុណ្ណោះ។

បើទោះជាដូចច្នេះក្តី លោកបានបញ្ជាក់ទៀតថា តៃកុងបើកបររថយន្តរូបនេះ បើតាមការសាសួរទៅលើតៃកុងរថយន្តនេះបានអោយដឹងថា មុនកើតហេតុរូបគេបានបើករថយន្តក្រឡុកស៊ីម៉ង់ចេញពីក្រុមហ៊ុន ខេ ស៊ី មិន បំណងជញ្ជូនស៊ីម៉ង់ទៅក្រុងព្រះសីហនុ តែមកដល់ចំណុចកើតហេតុ ករងងុយដេកមួយភាំងមិនបានកាច់ចង្កូតក៏ទៅត្រង់បានបុកស្នាក់ការប៉េអឹមតែម្តង។

បច្ចុប្បន្ន រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន ខេ ស៊ី មិន នៅលើកំណាត់ផ្លូវជាតិលេខ៣១ កែងបញ្ជាការ PM ស្រុកបន្ទាយមាសនៅឡើយ ដោយភាគ្គីកំពុងសម្របសម្រួលដោះស្រាយសំណងនៃការខូចខាត នៅអធិការនគរបាលស្រុកបន្ទាយមាស។

សូមបញ្ជាក់ថា ថ្មីៗនេះរថយន្តក្រុមហ៊ុន ដឹកជញ្ជូនស៊ីម៉ង់ក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានបង្កគ្រោះថ្នាក់ស្ទើគ្រប់ទីកន្លែងជាបន្តបន្ទាប់ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ ប៉ូលីសអន្តោប្រវេសន៍ ប្រចាំច្រកទ្វាព្រំដែនព្រែកចាកចំនួន ០៥នាក់ ក៏ត្រូវបានបុកស្លាប់ដោយរថយន្តរបស់ក្រុមហ៊ុនស៊ីម៉ង់នេះផងដែរ។

ដូចនេះប្រជាពលរដ្ឋស្រុកបន្ទាយមាស សូមសុំនោមដល់ ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មេត្តាជួយចំណាត់ការទៅលើ តៃកុងបើកបររថយន្តធុនធំ ជាក់ស្តែង គឺរថយន្តដឹកជញ្ជូនស៊ីម៉ង់ របស់ក្រុមហ៊ុនចំនួនពីរក្នុងស្រុកបន្ទាយមាសនេះតែម្តង ព្រោះរថយន្តដឹកជញ្ជូនទាំងនេះ បើកបរវ៉ាជែងដោយមិនគោរពច្បាប់ ចរាចរណ៍ផ្លូវគោកឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888