ខេត្តកណ្តាល ៖ កាលពីថ្ងៃទី១១ខែសីហាឆ្នាំ៣០១៩ វេលាម៉ោង១៩.១៥នាទី។ចំណុចៈផ្ទះជនសង្ស័យ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ស្រ៊ន សេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅក្នុង ភូមិត្រើយកោះ ឃុំឈើខ្មៅស្រុកកោះធំ ខេត្តកណ្តាល ។ វត្ថុតាងដកហូតរួមមាន
១.ថ្នាំញៀនម៉ាទឹកកក ០១កញ្ចប់មធ្យម
២.សំភារះសម្រាប់ប្រើប្រាស់សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាថ្នាំញៀននេះ គឺរូបគេបានទិញពីមិត្តភក្រ័ម្នាក់ក្នុងតំម្លៃ១០មុឺន រៀលយកមកលក់នឹងចែកចាយបន្តអោយទៅគេ។ ក្រោយពេលសាកសួរចម្លើយរួចយើងបាន បញ្ជូនជនសង្ស័យខាងលើនេះមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធី ៕