ខេត្តតាកែវ ៖ ព្រឹកថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស ២០១៩ ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត សមាជិកគណៈកម្មាធិការកណ្ដាលគណ បក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងប្រធានក្រុម ការងារ ចុះជួយស្រុក សំរោងទទួលបន្ទុក ៣ ឃុំអមដំណើរដោយ លោក កេត ម៉ៅ អភិបាលស្រុក លោក អភិបាលរងស្រុក លោក លោកស្រី សមាជិកក្រុម
ប្រឹក្សាស្រុក សមាជិក ក្រុមប្រឹក្សាឃុំ ព្រះសង្ឃ លោកមេភូមិ អនុភូមិ និងសមាជិក ភូមិអញ្ជើញ ជាធិបតីក្នុង ពិធីដាំនិង ចែកកូនឈើដល់ឃុំខ្វាវនិង ឃុំបឹងត្រាញ់ខាងត្បូង ស្រុក សំរោងខេត្តតាកែវ ដើម្បីយកទៅដាំ តាមវត្តអារាម និង តាមទីសាធារណៈ ក្នុងនោះឃុំខ្វាវទទួលបានចំនួន៤២៨ ដើម និងឃុំបឹងត្រាញ់ ខាងត្បូង ចំនួន ៤១៤ដើមដែលមាន ដើម ឈើទាល រាំងភ្នំ បេង នាងនួន ក្រញូង និងប្រគេនបច្ច័យចំនួន ១០០,០០០រៀល ក្នុងមួយវត្តនៅ ក្នុងឃុំនីមួយៗ ។