ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវទំនប់បង្ហៀរទឹក សាលាបុណ្យ ផ្លូវក្រាលគ្រួសក្រហម និងចែកផ្ទះជូនសមាជិកសហគមន៍អតីតយុទ្ធជនកម្ពុជាស្រុកអន្លង់វែង

ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវទំនប់បង្ហៀរទឹក សាលាបុណ្យ ផ្លូវក្រាលគ្រួសក្រហម និងចែកផ្ទះជូនសមាជិកសហគមន៍អតីតយុទ្ធជនកម្ពុជាស្រុកអន្លង់វែង

ចំណុចប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវទំនប់បង្ហៀរទឹក សាលាបុណ្យ ផ្លូវក្រាលគ្រួសក្រហម និងចែកផ្ទះជូនសមាជិកសហគមន៍អតីតយុទ្ធជនកម្ពុជាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនៅតំបន់អភិវឌ្ឍន៍គ្រួសារអតីតយុទ្ធជនតេជោអូរអំបិល

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩

១-សុខសន្តិភាពដែលយើងមានថ្ងៃនេះ គឺសម្រាប់តទៅកូនចៅជំនាន់ក្រោយទៀត ហើយការកសាងសមិទ្ធផលនៅថ្ងៃនេះក៏មិនមែនសម្រាប់តែពេលបច្ចុប្បន្ននេះទេគឺសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ការកសាងសមិទ្ធផលនៅគ្រប់ទីកន្លែង គឺដើម្បីឲ្យប្រជាជនមានសេដ្ឋកិច្ចគ្រួសារធូរធារ។ ថ្ងៃនេះយើងកសាងផ្ទះជូនអតីតយុទ្ធជន កសាងសាលារៀន វត្តអារាម និងសមិទ្ធផលផ្សេងទៀត ហើយទៅអនាគតយើងនឹងកសាងសមិទ្ធផលជាច្រើនទៀត យើងនឹងមានការរីកចម្រើននៅក្នុងតំបន់នេះនិងកន្លែងផ្សេងទៀតនៅទូទាំងប្រទេស។

២-ទោះបីប្រមុខរាជរដ្ឋាភិបាលទៅដល់ទីណា គឺលោកតែងតែគិតគូពីសុខទុក្ខ ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្ដែង លោកបានតាមដានការរុករកអ្នកដែលបានបាត់បង់ជីវិត និងអ្នករងរបួស
ដោយសារការបាក់អាគារនៅខេត្តព្រះសីហនុនិងបានចូលរួមសោកស្ដាយនិងរំលែកទុក្ខចំពោះគ្រួសារព្រមទាំងផ្ដល់ថវិកាដល់គ្រួសារជនរងគ្រោះផងដែរ។ ទាក់ទងនឹងការងារអតីតយុទ្ធជនលោកបានដាក់គោលការណ៍ឲ្យក្រុមការងារសមាគមអតីតយុទ្ធជនខេត្ត ស្រុក និងមន្ទីរសង្គមកិច្ច អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ចូលរួមទាំងអស់គ្នាដើម្បីអនុវត្តយន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជីវភាពរស់នៅរបស់អតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋទូទៅ។ រាជរដ្ឋាភិបាលមិនដែលចោលអតីតយុទ្ធជននោះទេ គឺតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងអនាគតកូនចៅរបស់អតីតយុទ្ធជនតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល។

៣-សម្ដេចតេជោ ហ៊ុន សែន បានដឹងច្បាស់ពីទុក្ខលំបាកនិងការលះបង់តស៊ូ និងការចូលរួមរបស់អតីតយុទ្ធជន ព្រោះលោកបានយកជីវិតផ្សងព្រេងតស៊ូក្នុងការស្វែងរកសុខសន្តិភាពនៅទូទាំងប្រទេស ដែលលោកទើបតែរំលឹកពីការតស៊ូនាពេលថ្មីៗនេះ។ ការគិតគូរយកចិត្តទុកដាក់ និងជួយជាប់ជាប្រចាំចំពោះអ្នកអតីតយុទ្ធជន គឺជាការគោរពថ្លែងអំណរគុណចំពោះការលះបង់និងការចូលរួមរបស់អតីតយុទ្ធជនក្នុងការស្វែងរកសុខសន្តិភាព។

៤-សូមថ្លែងអំណរគុណចំពោះក្រុមការងារសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ សប្បុរសជន និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានចុះជួយសាងសង់ផ្ទះជូនអតីតយុទ្ធជននិងសមិទ្ធផលនានាសម្រាប់ប្រជាពលរដ្ឋ។ សូមបន្តចូលរួមជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋយើងជាបន្តទៀត ស្របតាមឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយលើកស្ទួយកម្រិតជីវភាពរស់នៅអតីតយុទ្ធជន គ្រួសារពលីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺអភិវឌ្ឍ និងថែរក្សាសុខសន្តិភាពមិនឲ្យលំបាកដូចពីអតីតកាល ហើយអ៊ំពូមីងអតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋទូទៅពិតជាចង់បានភាពសុខដុមរមនា រស់នៅដោយសុខសប្បាយសម្រាប់កូនចៅជំនាន់ក្រោយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888