ខេត្តព្រះសីហនុ ៖ មានហេតុការណ៍ដ៌រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង៤:៣០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដោយអគារកំពស់៧ជាន់ ដែលសាងសង់ឡើងដោយជនជាតិចិន បានបាក់រលំសង្កត់លើកម្មករបណ្តាលឲ្យស្លាប់និងរងរបួស ទីតាំងនេះស្ថិតនៅជាប់ការ៉ាសលាងឡានអរុណរះ ក្រោយមន្ទីរពេទ្យកម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គេបានឲ្យដឹងថានៅក្នុងហេតុការណ៍រលំបាក់អគារដ៌រន្ធត់នេះបណ្តាលឲ្យស្លាប់៧នាក់(ស្ត្រីម្នាក់)និងរងរបួស២១នាក់ហើយពេលនេះសមត្ថកិច្ចគ្រប់ផ្នែក កំពុងជួយសង្គ្រោះយកជនរងគ្រោះ។
តាមសាក្សីជាកម្មករសំណង់ ដែលបានចេញរួចពីក្នុងអគារបានឲ្យដឹងថានៅក្នុងអគារមានកម្មករសំណង់ស្នាក់នៅតាមបន្ទប់នានា ចាប់ពីជាន់ទី២ រហូតដល់ជាន់ទី៦ រីឯជាន់ទី៧មិនមានកម្មករស្នាក់នៅទេ។
លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងដឹកនាំកងកម្លាំងចុះជួយសង្គ្រោះយកជនរងគ្រោះ។