ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ទៀ​សីហា ​អភិបាលខេត្តសៀមរាប មិនហ៊ានបង្រ្កាបបទល្មើសព្រៃឈើរបស់ មេ​ឈ្មួញ​ឈ្មោះ​ ធឹង​ លាង​ស្រេងក្នុងទឹកដីរបស់ខ្លួន

លោក​ទៀ​សីហា ​អភិបាលខេត្តសៀមរាប មិនហ៊ានបង្រ្កាបបទល្មើសព្រៃឈើរបស់ មេ​ឈ្មួញ​ឈ្មោះ​ ធឹង​ លាង​ស្រេងក្នុងទឹកដីរបស់ខ្លួន

ខេត្តសៀមរាប ​៖ សកម្មភាពដឹកជញ្ជូនឈើរបស់ មេ​ឈ្មួញ​ឈ្មោះ​ ធឹង​ លាង​ស្រេង​ នៅតែ​បន្ត​ភាពល្បីល្បាញ​ដឹកជញ្ជូន​ឈើ​ទាំង​កណ្ដាល​ថ្ងៃ​ ចូល​ក្នុង​ដេប៉ូ​ខេត្តសៀមរាប​ដោយ​គ្មាន​ញញើត ​និង​សមត្ថកិច្ច​អ្វី​ឡើយ​។ ​ជាក់ស្ដែង​នៅក្នុងខែ​មេសា​ឆ្នាំ២០១៩នេះប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​មាន​ឡាន វ៉េអង ​ ខ្នាត​យក្សជាច្រើនគ្រឿង​ដឹកឈើ​ចេញពី​ចំណុច​ខេត្តព្រះវិហារ​យក​មក​ដាក់និង​ដេប៉ូ​ខេត្តសៀមរា​បបាន​យ៉ាងដោ​យ​រលូន​។​

សកម្មភាព​ខាងលើ​នេះ​ត្រូវបាន​គេ​សង្កេតឃើញ​ថា​ហាក់ដូចជាពុំរំខាន​ដល់សមត្ថកិច្ចពាក់ព័ន្ធ​ ក្នុងខេត្តសៀមរាបនោះទេ​ជាពិសេស​គឺ​ លោក ​ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប ​តែម្ដង​។​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​រាយការណ៍​ទៅ​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​អំពី​បញ្ហា​រថយន្ត​ខ្នាត​យក្ស​ខាងលើ​នេះ​ដែរ​ប៉ុន្តែ​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​សូមឲ្យ​អ្នកសារព័ត៌មាន​ផ្ញើ​រូបភាព​ហើយ​និង​ទីតាំង​មក​គាត់​និង​ចាត់​កម្លាំង​ឲ្យទៅ​ចុះ​ចាប់​នៅ​នឹង​កន្លែង​ភ្លាម​ហើយ​រូបភាព​និង​ឡាន​ដឹក​ឈើ​និង​ទីតាំង​ដេប៉ូ​ទិញ​លក់​ឈើ​ត្រូវបាន​អ្នកសារព័ត៌មាន​យើង​រាយការណ៍​នឹង​ផ្ញើ​រូបភាព​ទៅ​លោក​អភិបាលខេត្ត​ភ្លាមៗ​។​ទោះ​យ៉ាងណា​ក្រុម​អ្នកសារព័ត៌មាន​យើង​ជាច្រើន​នាក់​បាន​រង់ចាំ​មើល​បទ​បញ្ជា​ក៏​ដូច​ជា​កម្លាំង​របស់​អភិបាលខេត្ត​ដែល​បាន​បញ្ជា​ឱ្យ​ចុះ​មក​ចាប់​ដល់​កន្លែង​នោះ​គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​ ​ហេ​ី​យ​ការ​ដាក់​បទបញ្ជា​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ចាំៗ​ថា​សាប​ដូច​ទឹកទន្លេ​។​

សូមបញ្ជាក់ផងដែលថា​លោក​ទៀ​សីហា​អភិបាលខេត្តសៀមរាប​គាត់តែងតែយកស្តាយដែលៗ​ដើម្បីយកមកដោះសារជូនអ្នកសារពត៌មានយើង​និងមានការភូតភរលាក់អាថ៌កំបាំង​ដើម្បីការពារឈ្មួញរកស៊ីតែប៉ុណ្ណោះ​។​លោក​ម៉ុង​ប៊ុនលីម​នាយ​ខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្ត​សៀមរាបគាត់​តែងតែឆ្លើយដោះសារ​និងការពារដើម្បីក្ដោបក្ដាប់ប្រមូលយកប្រាក់​ពីឈ្មួញដាក់​ហ៊ោ​ប៉ៅ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​របៀប​ស្តាយ​ឆ្លើយ​ដោះសារ​ដែល​ពេញ​និយម​របស់​កាត់​គឺ​តែងតែ​និយាយថា​ឈើ​មាន​ច្បាប់​។​រីឯ​លោក​ម៉ក់​ធារ៉ា​ស្នងការរង​ទទួលបន្ទុក​ខាង​ផ្នែក​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​វិញ​កន្លងទៅ​ប្រជាពលរដ្ឋ​បាន​សង្កេតឃើញ​ថា​គឺ​គ្រាន់តែ​បញ្ចេញ​កម្លាំង​យក្ស​ដើម្បី​កៀង​ត្រី​ឲ្យចូល​ទ្រូង​តែប៉ុណ្ណោះ​។​

មេ​ឈ្មួញ​ធឹង​លាង​ស្រេង​ពិតជា​មាន​អំណាច​យ៉ាង​ធំធេង​ក្នុងការក្ដោបក្ដាប់​និងបញ្ជាទៅសមត្ថកិច្ច​ក្នុងខេត្តសៀមរាប​ទាំងមូលដើម្បីពង្រីកមុខរបរ​របស់ខ្លួនបានយ៉ាងងាយស្រួល​និង​មាន​កិច្ចសហការ​ពី​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន​។​ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ពី​ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប​មានការស្នើឲ្យមន្ត្រីថ្នាក់លើ​ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ​លោក ឱម យិនទៀង ​មេត្តា​ចុះអង្កេត​និងស្រាវជ្រាវ​ទៅលើ​មន្ត្រីពុករលួយមួយ​ចំនួនក្នុងខេត្តសៀមរាប​ផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888